កំពង់ធំៈ អំណោយលោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា តាមរយៈសាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ធំ ត្រូវបានលោក ឈុន ឈន់ អភិបាលនៃ គណៈអភិបាលខេត្ត និងអនុប្រធាន កិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា អមដំណើដោយលោក ជា ជាតិ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ធំ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នាំយកទៅចែកជូន ដល់ប្រជាពលរដ្ឋ ក្រីក្រចាស់ជរា និងជនជនពិការ នីឃុំក្រយា ស្រុកសន្ទុក ។
លោក កែវ ឆេង ប្រធានក្រុមប្រឹក្សាឃុំក្រយាឭ បានធ្វើរបាយការណ៍ គួសបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកទទួល អំណោយថ្ងៃនេះ មានចំនួន ១២០គ្រួសារ មកពី ភូមិសែនសេរី ចំនួន៥០គ្រួសារ មកពីភូមិមង្គល ៦១គ្រួសារ និងចាសជរា ចំនួន៩នាក់ ។ មានប្រសាសន៍ សំណោះសំណាល ក្នុងឱកាសនោះ លោក ឈុន ឈន់ បានពាំនាំ នូវការសាកសួរសុខទុក្ខ ពីសំណាក់លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ដែលតែងតែគិតគូរដល់ជីវភាពនិងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការ លំបាកផ្សេងៗ ។ លោកបានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំ ដាំដំណាំរួមផ្សំ បន្ថែមទៀត ព្រោះថា អំណោយ ដែលត្រូវយកមកចែកជូនពេលនេះ គឺគ្រាន់តែ ជួយសម្រាលនូវការលំបាក ក្នុងរយៈពេលខ្លី តែប៉ុណ្ណោះ ។ អំណោយត្រូវបានចែកជូនដោយ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកត្រី ៣ដប ត្រីខ៤កំប៉ុង សាប៊ូ ២៤កញ្ចប់ផងដែរ ៕