Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមាជប្រជាជន អាស៊ាននឹងធ្វើឡើង មុនកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១

$
0
0

ភ្នំពេញៈ សមាជប្រជាជនអាស៊ាន នឹងត្រូវ រៀបចំឡើង នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលក្នុងនោះនឹងមានអ្នកចូលរួមជាង ២.០០០នាក់។

យោងតាមសេចក្ដីប្រកាសរបស់សមាជប្រជាជនអាស៊ាន ដែលចែកជូនដល់ដៃអ្នកកាសែត ក្នុងសន្និសីទ កាសែតស្តីពីការរៀបចំសមាជប្រជាជនអាស៊ាន នៅភោជនីយដ្ឋានបៃតង នាថ្ងៃទី១១ ខែវិច្ឆិកា ដោយ បានបង្ហាញថា សមាជនេះ នឹងមានការចូលរួមពីសកម្មជនថ្នាក់ក្រោមប្រមាណ ២.០០០នាក់ និងសមា ជិកបណ្ដាញថ្នាក់ក្រោមទូទាំងប្រទេសកម្ពុជា ព្រមទាំងដៃគូសកម្មជនថ្នាក់ក្រោមប្រមាណ ២០០នាក់ ទៀត មកពីថ្នាក់តំបន់អាស៊ានផងដែរ។

សេចក្ដីប្រកាសព័ត៌មានដដែល បង្ហាញទៀតថា គោលដៅសំខាន់របស់សមាជប្រជាជនអាស៊ានឆ្នាំ ២០ ១២នេះ នឹងបង្កើនចំណេះដឹង ការស្វែងយល់ពីអាស៊ាន ថាតើអាស៊ាន នឹងមានផលប៉ះពាល់យ៉ាងណាខ្លះ ក្នុងជីវិតរបស់ពួកគេ? ក្រៅពីនោះសមាជប្រជាជនអាស៊ាន ក៏មានគោលបំណងធ្វើការងារក្នុងភាពជាពហុ វិស័យជាមួយដៃគូថ្នាក់តំបន់ ដែលមាននិន្នាការគាំទ្រគោលជំហរ របស់ប្រជាជនថ្នាក់ក្រោម ដូច្នេះសមាជ ប្រជាជនអាស៊ាន ក៏បានបង្កើននូវសាមគ្គីភាពរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នា លើបញ្ហារួម របស់អាស៊ាន។

ប្រភពដដែលក៏បានបង្ហាញពីបញ្ហាដែលកំពុងជួបប្រទះនៅក្នុងប្រទេសកម្ពុជា និងអាស៊ានផងដែរ ដូចជា៖ លក្ខខណ្ឌការងារមិនសមរម្យ ប្រាក់ឈ្នួលទាបរបស់កម្មករ ក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធកង្វះការ ទទួលបានការងារសម្រាប់យុវជន ច្បាប់គ្រប់គ្រង និងប្រើប្រាស់ដីធ្លីសហគមន៍កសិកម្ម ដែលមិនផ្តល់នូវ ការការពារចំពោះកសិករខ្នាតតូច ការទទួលបាននូវសេវាសុខភាព និងឱសថជាមូលដ្ឋានជាចាំបាច់ ការ បណ្ដេញចេញ ការរំលោភដីធ្លី និងប្រព័ន្ធតុលាការមិនឯករាជ្យជាដើម។

សូមបញ្ជាក់ថា សមាជប្រជាជនអាស៊ាន នឹងធ្វើឡើងនៅកន្លែងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ដោយផ្តោត ទៅលើសន្ដិសុខ អធិបតេយ្យស្បៀង ពាណិជ្ជកម្ម ការវិនិយោគ ការងារធនធានធម្មជាតិ ជីវភាពរស់នៅ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ក្នុងសមាជប្រជាជនអាស៊ាន ក៏នឹងរៀបចំសិក្ខាសិលាវេទិកា និងវប្បធម៌ ផងដែរ ដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>