ប៉េកំាង៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក ចិន ដេមីង នៅថ្ងៃសៅរ៍នេះ បានព្រមាន ពីសម្ពាធយឺតយ៉ាវ ពាក់ព័ន្ធនឹង ការធ្វើពាណិជ្ជកម្ម បរទេសក្នុងប្រទេស ពីតម្រូវការខ្សត់ខ្សោយ របស់សាកលលោក ការកើនឡើងនូវការ ចំណាយក្នុងស្រុក និងការកើនឡើង នៃឧបត្ថម្ភនិយម ផ្នែកពាណិជ្ជកម្មផងដែរ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្នុងកិច្ចសម្ភាសន៍ ក្នុងសមាជជាតិលើកទី១៨ របស់បក្ស កម្មុយនិស្តចិន ដែលបានចាប់ផ្តើមឡើង តំាងពីថ្ងៃព្រហស្បតិ៍ លោក ចិន បាននិយាយថា «ស្ថានការណ៍ពាណិជ្ជកម្ម នឹងក្លាយទៅជា តឹងតែងនៅរយៈពេលប៉ុន្មានខែក្រោយនេះ ហើយវានឹងក្លាយ ទៅកាន់តែលំបាកទៀត នៅឆ្នាំក្រោយនេះ»៕