ប៉េកំាង, ស៊ិនហួ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក ចិន ឌីមីង នៅថ្ងៃសៅរ៍នេះ បាននិយាយថា រដ្ឋាភិបាលជប៉ុន គួរតែកែតម្រូវកំហុសរបស់ខ្លួន ជុំវិញបញ្ហាជម្លោះកោះ ដ្យ៉ាវយុ ជាមួយប្រទេសចិន ឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើបាន និងបាននិយាយទៀតថា ការធ្វើពាណិជ្ជកម្មរបស់ជប៉ុន បានធ្វើឲ្យមានការ ខាចបង់យ៉ាងធ្ងន់ធ្ងរ ដោយសារត្លុកកំប្លែងរបស់ ជប៉ុនផ្ទាល់។
នៅក្នុងកិច្ចសម្ភាសន៍មួយ នៅក្នុងសមាជជាតិលើកទី១៨ របស់បក្សកម្មុយនិស្តចិន ដែលបានប្រព្រឹត្តឡើង តំាងពីថ្ងៃព្រសហ្បតិ៍ លោកចិន បាននិយាយថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសជប៉ុន និងការនាំចូលពីជប៉ុន មកកាន់ចិនវិញនោះ ប្រទេសទំាងពីរបានធ្លាក់ ចូលទៅក្នុងវិសាលភាព នៃការខុសគ្នាមួយ ក្រោយពេលដែលជប៉ុន បានទិញយកកោះជម្លោះ នោះដោយខុសច្បាប់។
លោកបន្តថា «យើងមិនរីករាយចំពោះអ្វី ដែលកំពុងតែកើតឡើង នៅពេលនេះនោះទេ»។ រដ្ឋាភិបាលជប៉ុន បានទិញយកកោះជម្លោះ ដ្យ៉ាវយុ ដោយខុសច្បាប់ ដោយរំលោភទៅលើ បូរណភាពទឹកដីរបស់ចិន ដូច្នេះហើយជប៉ុនត្រូវទទួលខុសត្រូវ ឲ្យបានពេញលេញមួយ សម្រាប់ខូចខាត ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានសម្រេច ចិត្តទិញយកកោះជម្លោះ ដ្យ៉ាវយុ ដែលនៅស្ថិតក្នុង បូរណភាពទឹកដីរបស់ចិន បណ្តាលឲ្យមានការតវ៉ាដ៏មួយ កើតឡើងពីសំណាក់ប្រជាជនចិន ប្រឆំាងនឹងជប៉ុន នៅទីក្រុងជាច្រើនរបស់ចិន អស់រយៈពេលជាង ២ខែផងដែរ៕