ព្រះសីហនុ៖ ក្រៅពីការងារចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោក្រុមទី៩៩ និងទី១០០ បានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅខេត្ត ព្រះសីហនុ បានចុះជួយច្រូតស្រូវរបស់កសិករ តែ ខេង ជាបុរសពោះម៉ាយនិងពិការជើង ក្នុងភូមិស្វាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើ់តាមលោក ថោ គឿន ប្រធានក្រុមទី១០០ បានថ្លែងឱ្យដឹងថា សកម្មភាពនេះ ធ្វើឡើងដោយមានការសហការ ជាមួយលោកអភិបាលស្រុកព្រៃនប់ អក សុងហ៊ន និងលោក សូ សុខ ប្រធានមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម។ លោកបន្តថា សកម្មភាពនេះ ទៀតសោត ក៏បានឆ្លុះបញ្ចាំង ពីទឹកចិត្តយុវជនសម្តេចតេជោ ចូលរូម ចំណែក នៅក្នុងកិច្ចការសង្គមបន្ថែមទៀត ដោយមិនទុកពេលទំនេរ ឥតប្រយោជន៍នោះឡើយ ជាពិសេសយុវជនសម្តេចតេជោ ជាសសរទ្រូងរបស់ប្រទេសជាតិ។
ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាមេភូមិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោហ៊ុន សែន និងលោក ជំទាវ ដែលបានបង្កបរិយាកាសល្អប្រសើរ ដល់យុវជនរបស់សម្តេច មកចុះជួយប្រជាពលរដ្ឋ ជាពិសេសសូមជូនពរ ដល់សម្តេចតេជោ ឱ្យបន្តដឹកនាំប្រទេសជាតិ បានយូរអង្វែងតទៅទៀត៕