ភ្នំពេញៈប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបាន ថ្លែងថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងមកនេះ ព្រះរាជក្រឹត្យដែលចុះ ព្រះហស្ថលេខា ដោយព្រះ មហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចប្រោស ព្រះរាជទាន ព្រះបរមបច្ឆាមរណនាម ថ្វាយព្រះបរមសពព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ថាជាព្រះបរមរតនកោដ្ឋ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅ ខេត្តសៀមរាប នាថ្ងៃទី១២ ខែវិច្ឆិកា ថា បន្ទាប់ពីមានការចុះព្រះហស្ថលេខានេះ រួចមកនោះ ព្រះបរមបច្ឆាមរណ នាមនេះ មានឈ្មោះថា ព្រះបរមរតនកោដ្ឋ។
សម្តេចបន្តថា ហេតុអ្វីបានជាចាំបាច់ត្រូវមានព្រះនាមមួយទៀត ចំពោះអង្គក្សត្រដែលសោយទិវង្គត តាមទម្លាប់ នៃព្រះរាជាណាចក្រកម្ពុជានោះ អង្គក្សត្រមានព្រះនាម៣ បន្ទាប់ពីសោយទិវង្គត ដោយព្រះនាមទី១ ព្រះនាម កំណើត ព្រះនាមទី២ ព្រះនាមឡើងគ្រងរាជ្យ និងព្រះនាមទី៣ ព្រះនាមចូលទីវង្គត។
សម្តេចបញ្ជាក់ថា «ពេលដែលសម្តេចតាមិនទាន់ឡើងគ្រងរាជ្យ ពេលនោះគេហៅថា ព្រះអង្គម្ចាស់ នរោត្តម សី ហនុ ដល់ពេលព្រះអង្គឡើងគ្រងរាជ្យបានចេញព្រះនាមថ្មី ដែលមានព្រះនាមដូចបច្ចុប្បន្ននេះ ដល់ពេលចូលទិ វង្គតមានព្រះនាមព្រះបរមបច្ឆាមរណនាម បានសេចក្តីថា ព្រះនាមព្រះអង្គព្រះបរមរតនកោដ្ឋ»។
នាយករដ្ឋមន្រ្តីបន្តថា ព្រះបរមសពព្រះបាទនរោត្តម មានព្រះនាមសុវណ្ណកោដ្ឋ ហើយព្រះបាទសុរាម្រិត ព្រះនាម កញ្ចនកោដ្ឋ ហើយព្រះបរមរតនកោដ្ឋ បានន័យថា ប្រមូលបញ្ចូលនូវទាំងមហាអស្ចារ្យ និងភាពឆ្នើមរបស់ព្រះអង្គ ដែលបានកសាងស្នាដៃកម្ររកមាន។
ព្រះបរមសពរបស់សម្តេចឪ នឹងធ្វើការបូជានៅដើមខែកុម្ភៈ ឆ្នាំ២០១២ ក្រោយបុណ្យចូលឆ្នាំចិន៕