Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេរង អ.ហ ស្រុកកៀនស្វាយវាយ ជនរងគ្រោះ ក្នុងគ្រោះ ថ្នាក់ចរាចរណ៍

$
0
0

កណ្តាល៖ មេបញ្ជាការ រងអាវុធហត្ថ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ប៉ុក តេង និងកូនចៅ របស់ខ្លួន ម្នាក់ទៀត ត្រូវបានជនរងគ្រោះ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ប្តឹង និងចោទ ប្រកាន់ថា បានវាយខ្លួន កាលល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយពុំទាន់ មានដំណោះ ស្រាយ ចំពោះខ្លួន នៅឡើយទេ រហូតមក ដល់ពេលនេះ ។

ជនរងគ្រោះ ដែលរង របួសបាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ថា ខ្លួនត្រូវបាន មេបញ្ជាការរង អាវុធហត្ថ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួមជាមួយ កូនចៅ របស់ខ្លួនម្នាក់ទៀត កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា បានវាយ នៅក្នុងគ្រោះ ថ្នាក់ចរាចរណ៍ មួយដែលបាន កើតឡើង នៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ។

ជនរងគ្រោះឈ្មោះ ឈិត រ៉ា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ បានបន្តថា នៅម៉ោងកើតហេតុ នោះ ខណៈខ្លួនបាន និងកំពុងជិះម៉ូតូ តែម្នាក់ឯង ស្រាប់តែត្រូវ អ្នកជិះម៉ូតូ ម្នាក់ទៀត បានជិះមកបុក បណ្តាលឲ្យដួល រួចហើយជនបង្កនោះ បានរត់គេចខ្លួន បាត់ស្រមោល ។ ប្រភពព័ត៌មាន ពីជនរងគ្រោះបាន បន្តទៀតថា ក្រោយកើតហេតុ គេសង្កេតឃើញ មានមន្រ្តីអាវុធ ហត្ថម្នាក់ បានចុះមកវាស់វែង នៅកន្លែងកើតហេតុ ស្រាប់តែពេល នោះវៀសដំបង ត្រូវប្រជាពលរដ្ឋ ដែលកំពុង ឈរមើល ឈ្មោះ ទុយ សុខា ។

សេចក្តីរាយការណ៍ បានបន្តថា ពេលនោះក៏កើតមានជម្លោះ រវាងមន្រ្តីអាវុធហត្ថ និងឈ្មោះ ទុយ សុខា តែម្តង ហើយមន្រ្តីអាវុធហត្ថរូបនេះ បានទូរស័ព្ទ ហៅ មេបញ្ជាការរងអាវុធហត្ថ ស្រុកកៀនស្វាយ ឈ្មោះ ប៉ុក តេង មកជួយអន្តរាគមន៍។ សេចក្តីរាយការណ៍បាន បន្តទៀតថា នៅពេលមេ បញ្ជាការរង អាវុធហត្ថរូបនេះមកដល់ មិនបានជួយដោះស្រាយ រឿងនេះទេ ប៉ុន្តែ ផ្ទុយទៅវិញ បានមកសម្លុត និងវាយ ជនរងគ្រោះឈ្មោះ ទុយ សុខា។

ទាក់ទិននឹងករណីនេះ មេបញ្ជា ការអាវុធហត្ថ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ មាស សុវណ្ណ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ លោកមិនដែល ស្គាល់ មេបញ្ជាការរង អាវុធហត្ថ ស្រុកកៀនស្វាយ ដែលមានឈ្មោះ ប៉ុក តេង នេះទេ។ លោកឧត្តមសេនីយ៍ មាស សុវណ្ណ ក៏បានបដិសេធ និងច្រានចោល ទាំងស្រុងថា ពុំមានករណី ផ្ទុះអាវុធនោះទេ និងមេបញ្ជាការរងស្រុកកៀនស្វាយ អត់មានឈ្មោះនេះទេ។ ចំណែក លោក ប៉ុក តេង បានបញ្ជាក់ថា ករណីនេះលោក មិនបានដឹងទេ ហើយខាងកម្លាំង នគរបាល មូលដ្ឋានជាអ្នកធ្វើ ។

លោក ប៉ុក តេង បានបញ្ជាក់ថា លោកបានមិនបាន បាញ់នោះទេ ប៉ុន្តែគាត់បាន ឃាត់ ក្រុមក្មេងទំនើង ឈ្លោះគ្នា ខណៈមានការដង្ហែ កឋិនរបស់ថ្នាក់ដឹកនាំ នៅកាន់ទីនោះ ហើយនោះគឺជាការ បកស្រាយ តែម្ខាងពី ជនរងគ្រោះ តែប៉ុណ្ណោះ។

ដោយឡែក នាយនគរបាល ប៉ុស្តិ៍ឃុំគគីរធំ  លោក នូ ពីប៉ូ បានបដិសេធថា រឿងនេះ គាត់មិនបានធ្វើទេ គឺខាងអាវុធហត្ថ ជាអ្នកធ្វើ ពីព្រោះលោកកំពុង ជាប់ការពារ សន្តិសុខ ចំពោះការហែកឋិនទាន របស់អ្នកដឹកនាំ ទៅកាន់ទីនោះ។ ទាក់ទិននឹងករណីនេះដែរ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល មិនអាចសុំការ បកស្រាយ អធិការនគរបាលស្រុកកៀន ស្វាយ លោក ប៉ា សំអិត បានទេ ដោយទូរស័ព្ទ របស់លោក មិនមានអ្នកលើក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>