កំពង់ស្ពឺ៖ យ៉ាងហោច ណាស់ អ្នកធ្វើដំណើរ ពីរនាក់ បានស្លាប់ នៅនឹងកន្លែង កើតហេតុ និង៣នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ពីរ ករណីផ្សេងគ្នា ដែលបានកើតឡើង នៅតាមបណ្តោយ ផ្លូវជាតិលេខ ៤ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តី រាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីទីមួយ បានកើតឡើង កាលពី វេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ ចន្លោះគីឡូម៉ែត្រលេខ50 និង51 ក្នុងសង្កាត់កណ្តុលដំ ក្រុងច្បារមន ដែលបង្កឡើង ដោយរថយន្ត ម៉ាក់ហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ច-2360 ភព២ បានបើកបុកអ្នកជិះម៉ូតូ ម៉ាក់វ៉េវ ពណ៌ខ្មៅឈ្មោះ សំវុទ្ធី អាយុ៣០ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តុលដំ ក្រុងច្បារមន ។
ដោយឡែកករណីគ្រោះថ្នាក់ ចរាចរណ៍ទី២ បានកើតឡើង កាលពីវេលាម៉ោង ១៩៖១០នាទីយប់ ថ្ងៃទី១២ ខែសីហា នៅចន្លោះ គីឡូម៉ែត្រលេខ៣២ និង៣៣ លើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំង ឫស្សី ឃុំសំបូរ ស្រុកគងពិសី ដែលបណ្តាល មកពីរថយន្តមួយគ្រឿង បានបុកម៉ូតូ មួយគ្រឿង ជិះគ្នាបីនាក់ ធ្វើឲ្យអ្នកបើកបរ ស្លាប់នៅនឹងកន្លែង និងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់។ ជនរងគ្រោះ ដែលស្លាប់ និងរងរបួសធ្ងន់ រស់នៅ ភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកគងពិសី។
ក្រោយកើតហេតុ សមត្ថកិច្ចទាំងពីរ គ្រឿង និងម៉ូតូរបស់ជនរង គ្រោះត្រូវបានយកទៅ រក្សាទុកនៅស្នងការ ដ្ឋាននគរបាល ខេត្តដើម្បីចាត់ការបន្តទៀត៕