Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងការងារ ផ្តើមបណ្តុះបណ្តាល មន្រ្តីស្តីពីគ្រោះថ្នាក់ ការងារសំណង់

$
0
0

ភ្នំពេញ ៖ ដោយមើលឃើញថា ការងារក្នុងវិស័យសំណង់ស្ថិត នៅក្នុងការងារប្រកបដោយគ្រោះថ្នាក់ និងធ្វើការនៅលើទីខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានរៀបចំបណ្តុះបណ្តាល មន្រ្តីពេទ្យការងារចំនួន៣៨នាក់ ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣ វិច្ឆិកា។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារបានថ្លែងថា យោងតាមកិច្ចព្រមព្រៀងអនុស្សារណៈ យោគយល់ជាមួយនាយកដ្ឋាន សហប្រតិបត្តិការផ្នែកសុខភាព និងសុវត្ថិភាពរបស់កូរ៉េ ចាប់តាំងពីឆ្នាំ២០១០ អ្នកជំនាញកូរ៉េបាន ផ្តើមការងារបណ្តុះបណ្តាលពេទ្យការងារកម្ពុជា ដើម្បីធានាកិច្ចការពារគ្រោះថ្នាក់ការងារ ក្នុងវិស័យសំណង់។

លោកបន្ថែមថា ក្រសួងការងារបានរៀបចំប្រកាស៤ ដូចជាប្រកាសស្តីពី អនាម័យ និងការដ្ឋានសំណង់, ប្រកាសស្តីពីកិច្ចការពារហានិភ័យ និងការប្រែប្រួល អាកាសធាតុនៅការដ្ឋានសំណង់, ប្រកាសស្តីពីផ្តល់ព័ត៌មាន និងប្រកាសស្តីពីការស្តុកទុកនៅការដ្ឋានសំណង់ជាដើម។

លោកថា “ប្រកាស៤ ដើម្បីចេញទៅ ក្នុងការការពារសុវត្ថិភាពការងារសំណង់ ព្រោះករណីគ្រោះថ្នាក់ការងារវាស្ថិតនៅកំរិតខ្ពស់ ព្រោះការដ្ឋានខ្លះគ្មានប្រព័ន្ធ សុវត្ថិភាពត្រឹមត្រូវ និងគ្មានការប្រើប្រាស់ឧបករណ៍សុវត្ថិភាព”។

លោក Lee Seun Young ប្រធាននាយកដ្ឋាន សហប្រតិបត្តិការផ្នែកសុខភាព និងសុវត្ថិភាពកូរ៉េមានប្រសាសន៍ថា កូរ៉េបានផ្តល់អ្នកជំនាញ ដើម្បីធ្វើការបណ្តុះបណ្តាល មន្រ្តីពេទ្យការងារឲ្យយល់បន្ថែម ពីករណីគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ និងបច្ចេកទេសការពារសុវត្ថិភាព។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ការងារ ក្នុងវិស័យកាត់ដេរត្រីមាសទី១ឆ្នាំ២០១២ មានចំនួន ៤៦៨៣ករណី រីឯគ្រោះថ្នាក់ការងារសំណង់ បូករូមនិងគ្រោះថ្នាក់ចរាចរ ក្នុងពេលធ្វើដំណើរមកធ្វើការមាន ៥៤៧៧នាក់ ស្លាប់២៦នាក់ ក្នុងឆ្នាំឆមាសទី១ឆ្នាំ២០១២៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>