Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ៖ ការយាងនិវត្តន៍ ចូលប្រទេសកម្ពុជា របស់អតីត ព្រះមហាក្សត្រ ពីឆ្នាំ១៩៩១ និងឆ្នាំ ២០១២ មានស្ថានភាពខុសគ្នា

$
0
0

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបាន បានថ្លែង រំលឹកពីស្ថានភាព ខុសប្លែកគ្នា ក្នុងការយាង និវត្តន៍ចូលមកកាន់ មាតុប្រទេស កាលពីឆ្នាំ១៩៩១ និងឆ្នាំ២០១២ កន្លងទៅនេះ របស់អតីត ព្រះមហាក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងឱកាស ដែលសម្តេច បានអញ្ជើញ ចែកប័ណ្ណកម្ម សិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ថា កាលពី២១ឆ្នាំមុន សម្តេចបានទៅ អញ្ជើញយាង អតីត ព្រះមហាក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ មកពីប្រទេសចិន ដោយក្តី សប្បាយរីករាយ ដោយព្រះទាំងទ្វេរ បានគង់រង់ ចាំសម្តេច ដើម្បីយាងមក កាន់មាតុប្រទេសវិញ។

ប៉ុន្តែ២១ឆ្នាំក្រោយ យើងបានយាង ព្រះបរមសពរបស់ អតីតព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ មកកាន់ មាតុភូមិវិញ គឺមានស្ថានភាព ខុសប្លែកគ្នា ព្រោះនៅពេល ព្រះទីនាំងដង្ហែ ព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួត នៃយើងទាំង អស់គ្នា បានយាង មកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ ដោយមានការ រង់ចាំទទួល ដោយអារម្មណ៍ ក្ដុកក្ដួល និងរន្ធត់ចិត្ដ យ៉ាងខ្លាំង ពីសំណាក់ ប្រជារាស្ដ្រ គ្រប់ស្រទាប់វណ្ណៈ ព្រះសង្ឃ ដូនជី តាជី របស់ទ្រង់ ដែលនៅចាំ ទទួលយ៉ាងច្រើនកុះករ តាំងពីព្រលានយន្ដហោះ រហូតមក ដល់ព្រះ បរមរាជវាំង។

សម្តេច បន្តទៀតថា “ចំណុចនេះ គឺធ្វើឲ្យខ្ញុំមាន ការសោកសៅខ្លាំង ដោយស្ថិតនៅ ក្នុងស្ថានភាព ទីតាំងតែមួយ តែស្ថានភាព ប្លែកគ្នា ដូច្នោះរឿងនេះ ជាព្រឹត្តិការណ៍ ចង់ចាំ ហើយសង្កេតមើល ទូរទស្សន៍នៅមាន ឯកសារចាក់ផ្សាយ នៅឡើយ ដែលមាន ស្ថានភាពពីរផ្សេងគ្នា នៅលើព្រះទីនាំង ពិសេសរបស់ចិន កាលពីឆ្នាំ១៩៩១ គឺព្រះកុរណា ព្រះអង្គគង់ ប្រថាបជាមួយ សម្តេចម៉ែ ហើយសម្តេច និងភរិយា នៅពេលយន្តហោះ ចុះដល់ដី មានប្រជារាស្រ្ត ជាច្រើន បានអបអរ និងសើចសប្បាយជាខ្លាំង តែការ យាងមក លើកនេះ យើងស្វាគមន៍ ព្រះអង្គតាមបែប មួយផ្សេង គឺទទួលទុក្ខក្រៀមក្រំ ក្នុងការទទួល ព្រះបរមសព”។

សម្តេច ក៏បានបង្ហាញពី ក្តីព្រួយបារម្ភ នៅក្នុងព្រះបរម រាជវាំង ក្រែងលោ មានការ ផ្អៀង ឬមានរឿង អ្វីកើតឡើងនោះ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles