Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខេត្ដកំពង់ធំ ប្រារឰទិវាទឹកនោម ផ្អែមពិភពលោក ១៤ វិច្ឆិកា

$
0
0

កំពង់ធំ ៖ ទិវាទឹកនោមផ្អែម ពិភពលោក ១៤ វិច្ឆិកា ត្រូវបានអាជ្ញាធរ ខេត្ដកំពង់ធំ ប្រារឰ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ស្ថិតក្រោមអធិបតីភាពលោកស្រី យស ថានារី អភិបាលរង ខេត្ដកំពង់ធំ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ង៉ែត បូជុំ ប្រធានមន្ទីរពេទ្យខេត្ដ និងលោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរ សុខាភិបាលខេត្ដកំពង់ធំ បានលើកឡើងថា ទិវា ទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ដែលធ្វើឡើងនៅពេលនេះ មានគោលបំណងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងនិងចាប់ អារម្មណ៍ពីជំងឺទឹកនោមផ្អែម ហើយនាំគ្នាចូលរួម ការពារនិងទប់ស្កាត់ទាំងអស់គ្នា។

របាយការណ៍របស់អង្គការសុខភាពពិភព លោកបានបង្ហាញថា បច្ចុប្បន្នអ្នកកើតជំងឺ ទឹកនោមផ្អែម មានចំនួន៣៤៧លាននាក់ ក្នុងនោះលើសពី៨០ភាគរយ កើតមាននៅបណ្ដាប្រទេស ដែលមានចំណូលតិចនិងមធ្យម។ នៅឆ្នាំ២០០៤ អ្នកមានជំងឺទឹកនោមផ្អែម ចំនួន៣,៤លាននាក់ បានស្លាប់។
យោងតាមរបាយការណ៍អង្កេតនាពេលថ្មីៗនេះ របស់ក្រសួងសុខាភិបាលបានបង្ហាញ ថា ជំងឺទឹកនោមផ្អែមនៅកម្ពុជា មានកម្រិតខ្ពស់ ប្រមាណ៧,៣ភាគរយ សម្រាប់អ្នកនៅទីក្រុងនិងប្រមាណ៣,២ភាគរយទៀត សម្រាប់អ្នករស់នៅតាមទីជនបទ។

ដោយឡែកនៅខេត្ដកំពង់ធំ ក្នុងឆ្នាំ២០១២នេះ អ្នកកើតជំងឺទឹកនោមផ្អែមមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យខេត្ដ ចំនួន១២០១នាក់ ក្នុងនោះប្រុស ៤០០នាក់និងស្ដ្រី ៨០១នាក់។

លោកស្រី យស ថានារី បានមានប្រសាសន៍ថា ជំងឺនេះធ្វើឱ្យប៉ះពាល់ដល់ សកម្មភាពការងារ ផលិតភាពរបស់គ្រួសារ និងខាតបង់ពេលវេលា ក្នុងការថែរទាំអ្នកជំងឺ បណ្ដាលឱ្យបាត់បង់ចំណូលគ្រួសារ និងបាត់បង់ថវិកាជាតិ។

លោកស្រីបានផ្ដល់អនុសាសន៍ថា យើងត្រូវព្យាយាមអប់រំលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងសហគមន៍ពីកត្ដាគ្រោះថ្នាក់នៃជំងឺនេះ និងលើកកម្ពស់ ទម្លាប់នៃការរស់នៅឱ្យប្រសើរឡើង ជាពិសេសការកំណត់របបហូបចុកឱ្យបានសមស្រប ព្រមទាំងស្វែងយល់ពីសារសំខាន់ នៃការថែទាំព្យាបាលដោយខ្លួន៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>