Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តំណាងរាស្រ្ត បក្សប្រជាជន កម្ពុជា លោក ឈាង វុន ច្រានចោល សេចក្តីថ្លែងការណ៍ របស់តំណាងរាស្រ្ត គណបក្សប្រឆាំង

$
0
0

ភ្នំពេញ៖ តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន បានច្រានចោលភ្លាមៗ នូវសេចក្តីថ្លែងការណ៍ របស់តំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានចោទ តំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា ថាបានប្រើពាក្យអសុរោះ ប្រមាថមើលងាយដល់អ្នក តំណាងរាស្រ្តគណបក្សប្រឆាំង និងបងប្អូនជនជាតិភាគតិច ដូចជាប្រើពាក្យថា តំណាងរាស្រ្តគណបក្សប្រឆាំង ព្រៃផ្សៃដូចព្នង ដោយលោកបានប្រសាសន៍ថា នៅពេលតំណាងរាស្រ្ត របស់គណបក្សប្រឆាំងទាំងពីរ កំពុងស្រែកឡូឡានៅក្នុង សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៤នោះ លោកបានប្រាប់ទៅ តំណាងរាស្រ្តទាំងអស់នោះ កុំឲ្យស្រែកឡូឡា ដោយរង់ចាំឲ្យលោក និយាយឲ្យចប់សិន។

លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅក្រោយកិច្ចប្រជុំសភា កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ ថា« នៅពេលដែលពួកនោះស្រែកអាឡេអាឡូ ខ្ញុំបានប្រាប់មួយ ខ្ញុំសុំកុំឲ្យគាត់កុំស្រែកអញ្ចឹង ចង់និយាយចាំខ្ញុំនិយាយចប់សិន ខ្ញុំឲ្យសិទ្ធិគាត់និយាយហើយ អញ្ចឹងស្តាប់ខ្ញុំម្តង គាត់អត់ព្រមនៅតែ ស្រែកអាឡេអាទ្បូ ខ្ញុំថាសូមកុំឲ្យប្រើអាកប្បកិរិយាដូចព្នង ន័យហ្នឹងខ្ញុំនិយាយ ន័យហ្នឹង គឺខ្ញុំនិយាយច្បាស់លាស់ណាស់»។

ទន្ទឹមនេះតំណាងរាស្រ្ត គណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ភ្លាម បន្ទាប់ពីកិច្ចប្រជុំសភា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះថា «គួរឲ្យសោកស្តាយ តំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា បានបញ្ចេញប្រតិកម្មមកវិញ ដោយប្រើពាក្យអសុរោះ ប្រមាថមើលងាយ ដល់អ្នកតំណាងរាស្រ្ត គណបក្សប្រឆាំង និងបងប្អូនជនជាតិភាគតិច ដូចជាប្រើពាក្យថា តំណាងរាស្រ្តគណបក្សប្រឆាំង ព្រៃផ្សៃដូចពួកព្នង ជាដើម ក្រោយពីការសម្តែង មតិរបស់លោក កឹម សុខា ដែលប្រកបដោយសុឆន្ទៈ ក្នុងការចូលរួមពិភាក្សា និងពិគ្រោះយោបល់ក្នុងន័យស្ថាបនា»។

នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនោះក៏បានសរសេរថា «តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនអាចទទួលយកបានទេ នូវពាក្យពេចន៍អសុរោះ ប្រមាថមើលងាយបែបនេះ ពីសំណាក់តំណាងរាស្រ្ត គណបក្សកាន់អំណាច ទើបតំណាងរាស្រ្ត គណបក្សប្រឆាំង សម្រេចចិត្តដើរចេញពី អង្គប្រជុំរដ្ឋសភាថ្ងៃនេះ ក្នុងគោលបំណងចង់ឲ្យ រដ្ឋសភាធ្វើការពិចារណាឡើងវិញ និងកែសម្រូលឲ្យការចូលរួមសម្តែង មតិរបស់អ្នកតំណាងរាស្រ្ត ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្មើមុខ ក្នុងនាមជាអ្នកតំណាងរាស្រ្ត មិនមែនជាអ្នកតំណាងបក្ស ដើម្បីផលប្រយោជន៍រួម គឺជាតិ និងប្រជាពលរដ្ឋខ្មែរ»។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យមាន ការជជែកយ៉ាងតឹងសរសៃ ក រវាងតំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា និងតំណាងរាស្រ្ត របស់គណបក្សប្រឆាំង បានកើតមានឡើងនៅពេល ដែលតំណាងរាស្រ្តរបស់គណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន ធ្វើការឆ្លើយតបទៅនឹង ការលើកឡើងរបស់លោក គឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលបានលើកឡើងថា ប្រវត្តិសាស្រ្តក្នុងសភាពិភពលោក មិនដែលមានទេ តំណាងរាស្រ្តក្នុង អាណត្តិហើយមិនមានឱកាស និយាយបានដូចបទបញ្ជាផ្ទៃក្នុង របស់សភាថ្មី៕

DAP-News

តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន

DAP-News

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>