ដើម្បីជាសញ្ញាណបញ្ជាក់ពី ការយកចិត្តទុកដាក់លើ អាជីវកម្មទូរស័ព្ទដៃធ្វើ យ៉ាងណាឆ្លើយតបទៅ តម្រូវការទីផ្សារកម្ពុជាដែល និយមទូរសព័្ទមាំធន់ និងតម្លៃថោកសមរម្យ និយមទូរសព័្ទមាំធន់ និងតម្លៃដែលមិនគួរឲ្យជឿនោះ ក្រុមហ៊ុន Samsung បានប្រកាសពីជំហរក្នុង ការពង្រឹងការគុណភាព ទាំងការឌីហ្សាញ បូករួមទាំងមុខងារកម្សាន្ត និងកម្មវិធីចាំបាច់ ដទៃទៀតរបស់ Mobile Phone ទើបថ្មីៗនេះ Samsung ប្រចាំកម្ពុជាប្រកាសចេញលក់ ទូរស័ព្ទដៃម៉ាក Keystone 2 ដើម្បីបន្ថែមជម្រើស Mobile Phone ដល់អតិថិជន បន្ទាប់ពីទទួលបាន ជោគជ័យយ៉ាងធំធេងលើ Smartphone ដ៏ត្រចះត្រចង់ រហូតដណ្ដើមបានកៅអីលេខ ១ លើទីផ្សារ Smartphone ក្នុងប្រទេសកម្ពុជា តាំងពីដើមឆ្នាំ ២០១២ រហូតទល់បច្ចុប្បន្ន។
លោក វ៉ាត់ ឡាំផេង នាយកគ្រប់គ្រងក្រុមហ៊ុន Samsung សាខាថៃប្រចាំកម្ពុជា បានលើកឡើងថា Samsung មិនត្រឹមតែប្ដេជ្ញារក្សា តំណែងលេខ ១លើបច្ចេកវិទ្យា Smartphone ដែលក្រុមហ៊ុនកំពុងទទួលបានទេ ប៉ុន្តែនឹងពន្លឿន Mobile Phone ឲ្យឡើងដល់ចំណុច ជោគជ័យដែល Smartphone កំពុងតែមាន។ ជាក់ស្ដែងវត្តមាន អមដោយគុណភាព ដ៏សម្រិតសម្រាំងរបស់ Samsung Keystone2 ដូចជាទម្ងន់ស្រាលចំណុច ពិសេសដែលអាចផ្តួល គូរប្រជែងនៅទីផ្សារកម្ពុជា សព្វថ្ងៃគឺអេក្រង់ ពណ៌ធម្មជាតិធំ ទំហំ ១,៥២អ៊ីញ មានពិល វិទ្យុ សំឡេងរោទ៍ MP3 រីឯថ្មអាចជជែកកម្សាន្ត បានយូរប្រមាណ៩ថ្ងៃ បូកផ្សំទាំងតម្លៃសមរម្យចន្លោះ 18-19ដុល្លា ប៉ុណ្ណោះរួមជាមួយ និងសម្បករបស់វាអាច ធន់នឹងការសឹករិចរិល និងមុខងារការពារការ ជ្រៀតចូលរបស់ធូលី បានយ៉ាងមានប្រសិទ្ធភាព ។
លោកបន្ថែមថា ”យើងនឹងបន្តវិនិយោគទីផ្សារ ចំពោះម៉ូដែលនេះ ដើម្បីក្តោបទីផ្សារឲ្យ បានគ្រប់ចំណែកពោលគឺ ទីផ្សារដែលមានតម្លៃខ្ពស់ តម្លៃមធ្យមនិងតម្លៃទាប ដោយដាក់ចេញនូវយុទ្ឋសាស្រ្ត ទីផ្សារដ៏ខ្លាំងក្លាដូចជា ការផ្សព្វផ្សាយតាមរយៈ ទូរទស្សន៏វិទ្យុនិង ទស្សនាវដ្តីការពង្រីក ការចែកចាយយុទ្ឋនា ការផ្សព្វផ្សាយចល័ត តាមបណ្តាខេត្តធំៗ នាពលខាងមុខនេះ។ យើងសង្ឃឹមថាអតិថិជន និងទទួលបានអតិថិជន និងទទួលបាននូវ អត្ថប្រយោជន៏គ្រប់ៗគ្នា”។