Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនកិច្ចសិក្សា របស់និស្សិត សាកលវិទ្យាល័យ IIC នៅក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីធីត

$
0
0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ និស្សិតមួយក្រុមផ្សេងទៀត របស់សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា ដែលមានជំនាញផ្សេងៗគ្នា ចំនួន១០០នាក់ បានទៅធ្វើទស្សនកិច្ចសិក្សា មួយ នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដើម្បីសិក្សាស្វែងយល់ពីចង្វាក់ផលិតកម្ម និងប្រព័ន្ធគ្រប់គ្រងជាក់ស្តែង របស់រោងចក្រស្រាបៀរកម្ពុជា។

ទស្សនកិច្ចសិក្សាដ៏មានអត្ថន័យ ប្រកបដោយចំណេះដឹងនេះ បានដឹកនាំដោយលោក សំ សុវណ្ណ ជាសាស្រា្តចារ្យពេញម៉ោង នៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា រួមដំណើរដោយអនុប្រធាន និងជំនួយការការិយាល័យមួយចំនួនទៀត។ នេះជាលើកទី០៤ ហើយ សម្រាប់ការមកធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត។ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត IIC ទាំងអស់បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បុគ្គលិករបស់ក្រុមហ៊ុន។

ក្រោយពីបានទស្សនាខែ្សវីដេអូ ទាក់ទងនឹងប្រវត្តិរបស់ក្រុមហ៊ុនរួចមក គណៈដឹកនាំ និងនិស្សិត IIC ត្រូវបានអញ្ជើញចូលទៅធ្វើទស្សនកិច្ច ដោយផ្ទាល់នៅក្នុង រោងចក្រ ដោយមានការធ្វើមគ្គុទេ្ទសក៍ និងអធិប្បាយយ៉ាងក្បោះក្បាយ ពីបុគ្គលិករបស់ក្រុមហ៊ុន។ ដោយមានការយកចិត្តទុកដាក់ស្តាប់ នូវការបកស្រាយនូវចំណុច នីមួយៗរបស់មគ្គុទេ្ទសក៍ក្រុមនិស្សិត បានធ្វើការកត់ត្រា និងសួរសំណួរយ៉ាងច្រើនទៅកាន់មគ្គុទេ្ទសក៍ នូវចង្វាក់ផលិតកម្មផ្សេងៗ ដែលខ្លួនគេបានឃើញដោយផ្ទាល់ នៅទីនោះ។

ជាមួយគ្នានោះដែរ និស្សិតទាំងអស់បានសម្តែង នូវក្តីរីករាយយ៉ាងខ្លាំង ដែលខ្លួនគេបានមកមើលឃើញដោយផ្ទាល់ នូវប្រព័ន្ធគ្រប់គ្រង និងចង្វាក់ផលិតកម្មរបស់ រោងចក្រផលិតស្រាបៀរកម្ពុជា តាំងពីដំណើរការដំបូង រហូតទទួលបាននូវផលិតផលសម្រេច។ ព្រមទាំងបានកោតសរសើរថា វាពិតជាល្អពិសេសណាស់ ដែលបាន ឃើញដំណើរការទាំងមូល របស់រោងចក្របញ្ជាដោយប្រព័ន្ធកុំព្យូទ័រ។ ពួកគេក៏ពេញចិត្តចំពោះការគ្រប់គ្រងនៅទីនោះផងដែរ។ ជួសមុខឲ្យ បណ្ឌិត សាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងគណៈគ្រប់គ្រងនិស្សិតទាំងអស់ របស់សាកលវិទ្យាល័យIIC លោក សំ សុវណ្ណ បានសម្តែងនូវសេចក្តីសោមនស្សក្រៃលែង និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ អគ្គនាយកគណៈគ្រប់គ្រង និងសហការីទាំងអស់របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដែលបានអនុញ្ញាតឲ្យនិស្សិត IIC ចុះទស្សនកិច្ចសិក្សា ព្រមទាំងជូនពរដល់ក្រុមហ៊ុន ឲ្យកាន់តែទទួលបានការគាំទ្រ ពីអតិថជនសម្រាប់ផលិតផល ដែលមានគុណភាពប្រកបដោយ ការទទួលខុស ត្រូវក្នុងសង្គម៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>