ភ្នំពេញ ៖ កម្មកររោងចក្រអឹមភើរៀ ដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា បាននាំគ្នាបិទផ្លូវតវ៉ា នៅតាម បណ្ដោយផ្លូវលេខ៣៧១ ដើម្បីទាមទារលក្ខខណ្ឌចំនួន៩ ចំណុច ។
បន្ទាប់ពីមានករណីនេះកើតឡើង អភិ បាលរងខណ្ឌដង្កោ លោកប្រាជ្ញ សីហា បាន ដឹកនាំមន្ដ្រីជំនាញ ទៅដោះស្រាយ ហើយ ភាគីរោងចក្របានដោះស្រាយជូន ចំនួន៨ ចំណុច ទើបធ្វើឱ្យពួកគេបំបែកការតវ៉ា ។
លោកប្រាជ្ញ សីហា បានសុំឱ្យកម្មករ ទៅដោះស្រាយបន្ដ នៅក្នុងរោងចក្រជា មួយភាគីរោងចក្រ ហើយការបិទផ្លូវនេះ មិនមែនជារឿងល្អ សម្រាប់ប្រទេសជាតិ ឡើយ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន។