Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទំនងងងុយដេក រេចង្កូត បុកចូលផ្ទះ ប្រជាពលរដ្ឋ នៅតាមដងផ្លូវ ស្ដ្រីម្ចាស់ផ្ទះ រងរបួស

$
0
0

ព្រៃវែង ៖ រថយន្ដយីឌុបមួយគ្រឿង ដែលគេសង្ស័យថា ជារថយន្ដដឹកឈើ របស់ថៅកែឈើ ម្នាក់ នៅស្រុកអូររាំងឪ ខេត្ដកំពង់ចាម ឈ្មោះ ថៃ បានបុករបង និងកាំជណ្ដើរផ្ទះរបស់ប្រជា ពលរដ្ឋ នៅតាមដងផ្លូវ កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១១ ក្នុងភូមិដងឡង៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ដោយសារតែអ្នកបើកបររថយន្ដទំនងងងុយដេក ហើយរេចង្កូតបុកចូលផ្ទះតែម្ដងទៅ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យស្ដ្រីម្ចាស់ ផ្ទះ ឈ្មោះ ឃុត សៀង អាយុ ៧៣ឆ្នាំ រងរបួស ដោយសារតែលោតពីលើផ្ទះទាន់ ។

សេចក្ដី រាយការណ៍បានបន្ដថា រថយន្ដខាងលើបន្ទាប់ពីទម្លាក់ឈើហើយ បានបើកត្រឡប់មកវិញ ក៏ជួប គ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ ។

ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នេះ អធិការនគរបាលស្រុកស្វាយអន្ទរ បានថ្លែងឱ្យដឹង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា គ្រោះ ថ្នាក់ចរាចរណ៍ខាងលើ សង្ស័យអ្នកបើករថយន្ដងងុយដេក ហើយចៀសជង្ហុកផងនោះ ក៏រេចង្កូត ចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបាក់របង និងបាក់កាំជណ្ដើរ។

អធិការនគរបាលរូប នេះ មិនបានបញ្ជាក់ថា រថយន្ដខាងលើជារបស់ថៅកែឈើនោះទេ គ្រាន់តែអះអាងថា អាចជា រថយន្ដដឹកទំនិញផ្សេងៗ។ លោកបានបន្ដថា ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កម្លាំង សមត្ថកិច្ចរបស់លោក បានទៅជួយអន្ដរាគមន៍ ដោយស្ទូចយករថយន្ដ មករក្សាទុកនៅកន្លែង ប៉ុស្ដិ៍នគរបាល ឃុំព្រៃខ្លា ដើម្បីដោះស្រាយរវាងភាគីទាំងពីរ។

សេចក្ដីរាយការណ៍ពីកន្លែងកើត ហេតុបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះបានទាមទារសំណង ចំនួន ៨០០០ដុល្លារ ចំពោះការខូច ខាត ខណៈដែលអ្នកបើកបររថយន្ដ ចង់សង ត្រឹម ៥០០ដុល្លារប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles