Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋសភា អនុម័ត លើសេចក្តីព្រាង ការបង្កើត វិទ្យាស្ថាន អភិវឌ្ឍន៍ បៃតងសកល

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ រដ្ឋសភាកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពី ការបង្កើតវិទ្យាស្ថាន អភិវឌ្ឍន៍បៃតងសកល ដែលការចូលជាសមាជិក បានផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។

ការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ នឹងជួយប្រទេសកម្ពុជា ឲ្យសម្រេចបានយ៉ាងឆាប់រហ័ស នូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ការកាត់បន្ថយភាពក្រីក្រ១%ក្នុងមួយឆ្នាំ ហើយបើតាមគោលដៅ របស់រាជរដ្ឋាភិបាល រហូតដល់អត្រានៃភាពក្រីក្រ ចុះមកត្រឹមកម្រិតទាប ដែលអាចទទួលយកបាន ដោយបង្កើតការអនុវត្ត សិទ្ធិទទួលបានចំនួនប្រាំពីរ ដូចបានកំណត់ក្នុងផែនទី បង្ហាញផ្លូវអភិវឌ្ឍន៍បៃតង។

ការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ ក៏ជួយឲ្យកម្ពុជាសម្រេច បាននូវសមាហរណកម្មស៊ីជម្រៅ ក្នុងក្របខ័ណ្ឌតំបន់អាស៊ាន សហគមន៍អន្តរជាតិ ប្រព័ន្ធ អង្គការសហប្រជាជាតិ និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកទាំងវិស័យ សេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ច ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ របស់រាជ រដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា។

ផលប្រយោជន៍ចម្បង ពីការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ ពិតជារួមចំណែកដល់កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងព្រៃឈើ ការរក្សាគុណភាពទឹក ដី ខ្យល់ និងសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់ និងបទប្បញ្ញតិ្តជាតិ និងអន្តរជាតិជាធរមាន ក្នុងព្រះរាជាណាចក្រកម្ពុជា និងស្របតាមចរន្ត គោលនយោបាយសេដ្ឋកិច្ចពិភពលោក។ ពិសេសគោលការណ៍សេដ្ឋកិច្ច បៃតងសហប្រជាជាតិ ដែលផ្តោតលើ ប្រសិទ្ធភាពប្រើប្រាស់ធនធានធម្មជាតិ ចីរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង និងកំណែទម្រង់សេដ្ឋកិច្ច ដោយគិតគូរបន្ថែមលើការលើកទឹកចិត្តបៃតង ពិសេសពន្ធបៃតង ហិរញ្ញវត្ថុ ឥណទានបៃតង និងមីក្រូហិរញ្ញវត្ថុបៃតងជាដើម។

ជាងនេះទៅទៀត ការចូលជាសមាជិកនេះ ក៏បានបង្កើនកិច្ចសហប្រតិបត្តិការល្អ លើការងារអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសសមាជិកអង្គការ OECD ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសក្នុងតំបន់ សហគមន៍អឺរ៉ុប ទាំងផ្នែកទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធន៍ល្អៗ បច្ចេកទេស បច្ចេកវិទ្យា និងវិនិយោគទុន៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles