Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទុស្សេខ្សែភ្លើង ឆេះសណ្ឋាគារម៉ាចេក ស្ទិចរៀល អស់៥បន្ទប់ ផ្អើលអ្នកក្រុង សៀមរាប

$
0
0

សៀមរាប  ៖ មន្ដ្រីពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលខេត្ដសៀមរាប បានថ្លែង ឱ្យដឹងថា អគ្គិភ័យ ដែលបានឆាបឆេះសណ្ឋា គារម៉ាចេកស្ទិចរៀល មានទីតាំង ស្ថិតនៅ ភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីវេលាម៉ោង២និង៤៥នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១២នោះ បានធ្វើឱ្យ ឆេះអស់៥បន្ទប់និង សម្ភារៈជាច្រើនផ្សេងទៀត ។

នាយរងការិយាល័យបង្កានិងពន្លត់អគ្គិ ភ័យខេត្ដសៀមរាប លោកឈឿន ឆេង បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះថា អគ្គិភ័យខាងលើ បណ្ដាលមកពីទុស្សេខ្សែ ភ្លើង ហើយធ្វើឱ្យភ្ញៀវរួមមានជនជាតិ បរទេសផងនោះ ដែលស្នាក់នៅក្នុងសណ្ឋាគារ ចន្លោះពី២០ទៅ៣០នាក់ បាននាំគ្នាឆោឡោ និងរត់ចេញពីសណ្ឋាគារ ប៉ុន្ដែមិនបណ្ដាលឱ្យ ភ្ញៀវណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។

លោកឈឿន ឆេង បានបន្ដថាក្រោយ កើតហេតុ កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចផ្សេងទៀត បានបញ្ជូន រថុយន្ដពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ទៅជួយអន្ដរាគមន៍ ហើយចំណាយពេលប្រហែលកន្លះម៉ោង ទើបអាចពន្លត់អគ្គិភ័យនេះ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ក្រោយពីមានអគ្គិភ័យនេះកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលនៅតំបន់ទេសចរណ៍មួយ នេះ ជាពិសេស ភ្ញៀវដែលកំពុងដើរលេងកំសាន្ដ ប៉ុន្ដែភ្លាមៗនោះ កម្លាំងពន្លត់អគ្គិភ័យនិងកម្លាំងអាវុធហត្ថបានទៅជួយអន្ដរាគមន៍ភ្លាមៗ។

បើយោងតាមនាយ រង ការិយាល័យរូប នេះ នេះជាករណីអគ្គិភ័យលើកទី២ហើយ នៅក្រុងសៀមរាប ក្នុងឆ្នាំ២០១២នេះ ប៉ុន្ដែមិនបណ្ដាលឱ្យនរណា ម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>