Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Microsoft យឺតយ៉ាវ ក្នុងការ​ ប្រកាសលក់ Window8 នៅកម្ពុជា

$
0
0

ភ្នំពេញៈ ក្រុមហ៊ុន Mocrosoft នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ទើបតែបានប្រកាសលក់ កម្មវិធី Window 8 ជាផ្លូវការ នៅលើទីផ្សារកម្ពុជា ជាមួយនឹងការបង្ហាញ Software ជាច្រើន ដូចជា Window sever 2012, Microsoft  System Center 2012, Microsoft SQL Server 2012, Microsoft  Lync 2012, Microsoft  SharePoint 2012 និង Microsoft office 365 នៅក្នុងមជ្ឃមណ្ឌល សហប្រតិបិត្តការ កម្ពុជា-ជប៉ុន (CJCC) ។

លោក Jamie Harper នាយកគ្រប់គ្រងទីផ្សារ Microsoft ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញថា Microsoft មិនមែនត្រឹមផ្គត់ផ្គង់លើ Software ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ផ្តោតទៅ លើការបង្កើតសេវាកម្ម និងឧបករណ៍ថ្មីៗ ដើម្បីបំពេញ តម្រូវការអតិថិជន និងអ្នកប្រើប្រាស់ជាង ១,២ពាន់លាននាក់ថែមទៀត។

លោកថា ឆ្នាំ២០១២នេះ គឺជាឆ្នាំ ដែលធំជាងគេបំផុត សម្រាប់យើង ដែលបានចេញលក់ ផលិតផល និង សេវាកម្មជាច្រើន ដូចជា Windows 8, Windows Phone 8, Windows Server 2012, Skydrive, Outlook.com, Lync, Exchange, Office 2013, Office 365 & SharePoint និង ផលិតផល ជាច្រើនទៀត។ ដោយឡែក នៅកម្ពុជា យើងក៏សម្រេចដាក់សម្ពោធ Windows 8នេះ ជាផ្លូវការផងដែរ ដោយមាន អ្នកជំនាញ ខាងផ្នែកបច្ចេកវិទ្យា មកធ្វើបទបង្ហាញ ស្តីពីបច្ចេកវិទ្យាទាំងនេះ  ។

Windows 8 គឺជាប្រព័ន្ធOSថ្មី ដែលមាន ល្បឿនលឿន អាចដំណើរការបានលើ កុំព្យូទ័រ ដែលដំណើរការ Windows 7 រួមទាំង អាចដំណើរការលើ USB Flash Drive ដែលស័ក្តិសម សម្រាប់ យុគ្គសម័យថ្មី នៃកុំព្យូទ័រ ផ្ទាល់ខ្លួនផងដែរ ។ មិនតែប៉ុណ្ណោះ Microsoft ក៏មានក្រុមហ៊ុន ជាដៃគូ មួយចំនួន ដែលប្រើប្រាស់ កម្មវិធីនេះ ដូចជាក្រុមហ៊ុន DELL, HP, Acer, Asus, Lenovo, Samsung និង Sony ជាដើម ៕

គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតSoftware ដ៏ធំបំផុត លើពិភពលោក បានចេញលក់ កម្មវិធី Window 8 ដំណាលគ្នានឹង ចេញលក់ Surface ជាបច្ចេកវិទ្យា(Tablet) ដំបូងបង្អស់របស់ខ្លួន នៅលើទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និង អឺរ៉ុប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ។ ដោយឡែក នៅកម្ពុជា Microsoft នៅមិនទាន់កំណត់ ពេលចេញលក់ Surface  នៅឡើយទេ ហើយចំពោះការប្រកាសលក់ Window 8 នេះវិញ ក៏ហាក់ដូចជា យឺតយ៉ាវបន្តិច ដោយសារតែកម្មវិធីនេះ ត្រូវបានអ្នកប្រើប្រាស់ មួយចំនួន ទិញតាមប្រព័ន្ធអ៊ីនធើណិត ឬក៏Download យកមកប្រើរួចហើយដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles