ភ្នំពេញ៖ បណ្តារដ្ឋមន្រ្តី ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានអាស៊ាន នៅថ្ងៃទី១៥ខែវិច្ឆិកានេះ បានមកជួបប្រជុំ នៅកិច្ចពិភាក្សា ប្រចាំឆ្នាំលើកទី១២ (TELMIN-12) ប្រយោជន៍ជំរុញ ការអនុវត្តផែនការរបស់ខ្លួន ឱ្យកាន់តែមាន ប្រសិទ្ធិភាពថែមទៀត។
បើតាមលោក សៀង សិទ្ធី អនុលេខាធិការ នៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា កិច្ចប្រជុំដែលធ្វើ ឡើងនៅប្រទេសហ្វីលីពីនេះ មានការអញ្ជើញ ចូលរួមពីលោកអនុប្រធានាធិបតីហ្វីលីពីន។
លោកបន្តថា កិច្ចភាក្សាដែលកម្ពុជា តំណាងដោយ លោក ជិន ប៊ុនស៊ាន រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ នោះ បាន បន្តពិនិត្យលើការងារផែនការមេអាស៊ាន២០១៥ និងបន្តការពិភាក្សា លើការងាររួមរបស់ អាស៊ានលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័តមាន។ មិនតែប៉ុន្តែប៉ុណ្ណោះ ក្រៅពីរដ្ឋមន្រ្តីទូរមនាគមន៍ អាស៊ាន ក៏នៅមានកិច្ចប្រជុំជាមួយប្រទេសជាដៃគូរ Japan, China, Korea, EU, និង ITU (សហភាពទូរ គមនាគមន៍អន្តរជាតិ)ផងដែរ៕