Quantcast
Viewing all articles
Browse latest Browse all 8042

ឆៃ លីដាឡែន បកស្រាយរឿង ស៊ិចស៊ីដោយ​​​ ផ្ទាល់ក្នុង កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"

ភ្នំពេញៈ តារាស្រីរូបស្រស់ថ្ពាល់ខួច សម្បុរស្រអែម កញ្ញា ឆៃ លីដាឡែន បានចូលរួមបកស្រាយ ជុំវិញព័ត៌មានដែលថា នាងធ្វើការវះកាត់ពង្រីកដើមទ្រូង ស្លៀកពាក់បញ្ចេញភាពស៊ិចស៊ី ធ្វើឲ្យអាប់អោនប្រពៃណីខ្មែរ លើទឹកដីអាមេរិកនោះ ត្រូវបាននាងចេញមុខបកស្រាយ សារជាថ្មីដោយផ្ទាល់ នៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” ដោយនាងបានទទូចសុំឲ្យ អ្នកកាសែតមេត្តាឈប់វាយប្រហារ និងយករឿងចាស់របស់នាង មកចុះផ្សាយម្តងហើយម្តងទៀត។

តារាចម្រៀង និងជាតារាសម្តែងព្រមទាំង អាជីពជាពិធីការិនី ដែលមានដើមកំណើត នៅលើទឹកដីខេត្តបាត់ដំបង កញ្ញា ឆៃ លីដាឡែន បានប្រាប់ឲ្យដឹងដោយផ្ទាល់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះថានាងទទួលស្គាល់ ថាកាលពីនាងទៅសម្តែង នៅសហរដ្ឋអាមេរិក គឺនាងពិតជាបានប្រព្រឹត្តកំហុសឆ្គង មួយដោយនាងបានស្លៀកពាក់ បញ្ចេញភាពស៊ិចស៊ីហួសហេតុ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មានការខឹងសម្បា ទៅលើនាងតែកំហុសនេះ គឺជាកំហុសដោយអចេតនាតែប៉ុណ្ណោះ។

តារាស្រីរូបស្រស់សម្បុរ ស្រអែមស្រស់វ័យ៣០ឆ្នាំរូបនេះ បានប្រាប់ទាំងទឹកមុខសប្បាយរីករាយថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយណាស់ ដែលខ្ញុំបានចូលរួម បកស្រាយដោយផ្ទាល់ជុំវិញព័ត៌មាន ដែលធ្លាប់បានកើតឡើងលើខ្ញុំ ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សុំទោសទៅ ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ សម្រាប់កំហុសអចេតនា ដែលខ្ញុំបានធ្វើកន្លងមក គឺខ្ញុំមិនធ្លាប់គិតថាចង់យកប្រពៃណីខ្មែរ ទៅជាន់ឈ្លីនោះទេ”។

កញ្ញា ដាឡែន ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់ការលេចចេញ រូបភាពស៊ិចស៊ីជាលើកទី២ របស់នាងនោះ គឺមិនមែននាងចង់បញ្ឈឺ ឬក៏ផ្គើននោះទេតែរូបនេះ គឺជាមានអ្នកចង់ធ្វើបាប នាងឆ្លៀតឱកាសយកទៅ កែច្នៃពង្រីកតាមកុំព្យូទ័រ ហើយយកទៅបង្ហោះ ជាសាធារណៈដើម្បីឲ្យមហាជន កាន់តែខឹងនិងស្អប់នាង ថែមទៀតតែប៉ុណ្ណោះ ។ ជាចុងក្រោយនាង ក៏បានផ្ញើរសារទៅដល់អ្នក សារព័ត៌មានដែលថា  “ខ្ញុំក៏បានផ្តាំផ្ញើ និងសំណូមពរទៅដល់ អ្នកកាសែតផងដែរថា សុំមេត្តាឈប់យក ព័ត៌មានចាស់របស់នាង មកចុះផ្សាយម្តងហើយម្តងទៀតអី ព្រោះថាខ្ញុំបានទទួល កំហុសនោះរួចហើយ គួរតែឈប់វាយប្រហារខ្ញុំទៀតទៅ ធម្មតាមនុស្សណាក៏ចេះធ្វើខុសដែរ តែសំខាន់ការធ្វើខុសហើយចេះកែខ្លួន”។

នៅពេលដែលបញ្ចប់កិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីរួចហើយ កញ្ញា ឆៃ លីដាឡែន ក៏បានជួប សំណេះសំណាលដោយផ្ទាល់ជាមួយ អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក សយ សុភាព ថែមទៀតផង ដោយលោកបានផ្តល់យោបល់ ទៅដល់តារាស្រីរូបនេះ ឲ្យចងសម្ព័ន្ធភាពជាមួយ អ្នកសារព័ត៌មានពីព្រោះ ខាងសារព័ត៌មាន និងអ្នកសិល្បៈគឺជាដៃគូដ៏ល្អ ជាមួយគ្នាដោយមិនអាចខ្វះបានទេ។

លោក សយ សុភាព បន្តថា “ចំពោះអត្ថបទព័ត៌មានធម្មតា ឬក៏រឿងនយោបាយ នៅក្នុងគេហទំព័រដើមអម្ពិល និងគេហទំព័រ lookingtoday.com អ្នកទស្សនាមានត្រឹមតែ ១០០ ទៅ២០០នាក់ ប៉ុណ្ណោះ តែសម្រាប់រឿងសិល្បៈ មានគេចង់មើលនិងចូលចិត្ត តាមដានច្រើនណាស់រហូតជាង ១០០០នាក់ឯណោះ”។

លោក សយ សុភាព ក៏បានប្រាប់បន្ថែមទៀតថា លោកក៏ចូលចិត្តវិស័យសិល្បៈ ដែរហើយ ជានិច្ចកាលលោកតែងតែ ចូលរួមលើកស្ទួយវិស័យសិល្បៈ និងតែងតែបង្កើតទំនាក់ទំនងល្អៗ ជាមួយអ្នកសិល្បៈ ព្រោះថាសិល្បៈក៏ជាជ្រុងមួយ ដ៏សំខាន់សម្រាប់សង្គមជាតិផងដែរ ជាក់ស្តែងលោកក៏បាន ចូលរួមជួយបង្កើត សមាគមសិល្បករខ្មែរ តាំងពីខែមិថុនា ឆ្នាំ២០០៦ ទៀតផង៕

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles