ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានឃាត់ អ្នកបើក រថយន្ត ដឹកថ្ម ដឹកដី និងដឹកទំនិញ ធន់ធ្ងន់ យកមកធ្វើ ការអប់រំ ខណៈដែលរថយន្ត ទាំងអស់នេះ ប្រុងបើកចូល មករាជធានីភ្នំពេញ និងនាំឲ្យមាន ការកកស្ទះ ចរាចរណ៍។
លោកឧត្តមសេនីយ៍ យ៉ា គឹមអ៊ី មេបញ្ជការ អាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ កម្លាំង សមត្ថកិច្ចរបស់ លោកបានឃាត់ រថយន្តដឹកទំនិញ ដឹកថ្ម និងដឹកដី ជាដើម ជាច្រើនគ្រឿង យកមក អប់រំ ដោយអនុវត្តន៍ តាមសេចក្តី ជូនដំណឹង របស់សាលា រាជធានីភ្នំពេញ ដោយហាម ដាត់ខាត ការចរាចរ របស់រថយន្ត ធន់ធ្ងន់ ចូលមកក្នុង រាជធានីភ្នំពេញ ខណៈកិច្ចប្រជុំ កំពូលអាស៊ាន បាន និងកំពុងរៀបចំ ធ្វើឡើង នៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ បានបន្តថា ការធ្វើបែបនេះ ក្នុងគោលបំណង បញ្ចៀសការកកស្ទះ ចរាចរណ៍ នៅក្នុងរាជ ធានីភ្នំពេញ ហើយក្រោយពីអប់រំ អ្នកបើកបរ រថយន្តទាំងនោះ រួចហើយ សមត្ថកិច្ច របស់លោក បានអនុញ្ញាត ឲ្យត្រឡប់ទៅវិញ៕