Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អូបាមា នឹងពិភាក្សាពី ទំនាក់ទំនងផ្នែក យោធានៅ ក្នុងតំបន់អាស៊ាន

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិ អាមេរិកបាន ថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀនោះ លោក ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាមា នឹងធ្វើការពិភាក្សាអំពីទំនាក់ទំនងផ្នែកយោធារវាងសម្ព័ន្ធមិត្តនៃដៃគូក្នុងតំបន់អាស៊ានទាំងមូល។

ការថ្លែងបែបនេះរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកនៅក្នុង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន ហៅកាត់ថា ADMM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខេត្ត សៀមរាប ដែលមានការចូលរូមពីនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ កម្ពុជារដ្ឋមន្រ្តីការពារជាតិអាស៊ានទាំង១០ប្រទេសផងដែរ។

លោករដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែថា “ខ្ញុំគិតថា លោក បារ៉ាក់ អូបាមា ប្រធានាធិបតី សហរដ្ឋអាមេរិក ប្រាកដជានឹងធ្វើការពិភាក្សា លើចំណុចទាំងនេះនៅ ពេលដែលលោកនឹងត្រូវចូល រួមក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះជាមិនខាន”។

លោកបន្តថា សហរដ្ឋអាមេរិកបាននឹងកំពុងជម្រុញបន្ថែមដើម្បីបង្កើនទំនាក់ទំនងផ្នែកយោធាឲ្យកាន់តែមានភាពស្អិតរមួតទៀត ក្នុងតំបន់អាស៊ានទាំងមូល ធ្វើយ៉ាងណាធានាឲ្យមានស្ថេរភាពនិងភាពរុងរឿងក្នុងពេលអនាគត។

ចំពោះការបង្កើនកំលាំងយោធានៅក្នុងតំបន់អាស៊ានរបស់សហរដ្ឋអាមេរិកនេះ ពុំមែនជាផ្នែកតែមួយនោះទេ ប៉ុន្តែអាមេរិកក៏បានពង្រឹងផ្នែកទំនាក់ទំនងការទូត សេដ្ឋកិច្ច វប្បធម៌នៅតំបន់អាស៊ានទាំងមូលផងដែរ។

លោកបានបញ្ជាក់ថា “ ថ្ងៃនេះខ្ញុំសូមរំលឹកបន្ថែមថា អំពីសារៈសំខាន់តួនាទីអាស៊ានសម្រាប់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ ហើយអ្វីដែលអាមេរិកបាន ធ្វើគឺការចូល រួមធ្វើយ៉ាងណាជមុ្រញ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវផ្នែកកិច្ចសហ ប្រតិបត្តិការផ្នែក ការពារជាតិដែល អាស៊ានកំពុងតែដឹកនាំក្នុងនោះ រួមមានប្រតិបត្តិការ មនុស្សធម៌ និងគ្រោះមហន្តរាយ ជាដើម”។

នៅក្នុងថ្ងៃជាមួយគ្នានេះដែរក្នុងកិច្ចជំនួបដាច់ដោយឡែកមួយទៀតរវាងលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោក Douangchay Phichith រដ្ឋមន្រ្តីការពារជាតិឡាវ នៅប្រហែល ជាម៉ោង២រសៀល ភាគីទាំងពីរបានសន្យាបន្តពង្រឹងផ្នែកកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយគ្នាបន្ថែមទៀត។

យោងតាមប្រភពពីមន្រ្តីក្រសួងការពារជាតិ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោករដ្ឋមន្រ្តីឡាវ គាំទ្រកម្ពុជាយ៉ាងមុត មាំចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលមានគំនិតផ្តួចផ្តើមមិនចង់អាស៊ានមានសង្រ្គាមស៊ីវិល និងតំបន់គ្មានអាវុធនោះនុយក្លេអ៊ែរ ។

លោក Douangchay Phichith បានស្នើដល់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ កុំទទួលយកអាស៊ានបូក៩ ពោលគឺសុំឲ្យមានតែត្រឹមអាស៊ានបូក៨ ហើយរាល់កិច្ចប្រជុំ ទាំងឡាយណាកុំយកបញ្ហាសមុទ្រចិនខាងត្បូងមកនិយាយ នាំឲ្យសមាជិកអាស៊ានទាំងអស់មានការអាក់អន់ស្រពន់ចិត្ត។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ពុំបានឆ្លើយតបទៅនឹងការស្នើសុំរបស់ លោក Douangchay Phichithទេ ប៉ុន្តែផ្ទុយទៅវិញ លោកសូម អរគុណ ដល់លោក Phichith ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>