ភ្នំពេញៈ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សន្តិសុខ និងនយោបាយអាស៊ានលើកទី៨ (APSC) បានប្រារព្ធឡើង នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំនេះនឹងពិភាក្សាលើការអភិវឌ្ឍដ៏មានសារៈសំខាន់ក្នុងចំណោមស្ថាប័នអាស៊ាន ទៅលើឯកសារគោល របស់ APSC ហើយការពិភាក្សាក៏បានពិនិត្យរបៀបថា តើធ្វើយ៉ាងណាឲ្យមានការបន្តបង្កើនល្បឿនបន្ថែមទៀត ដើម្បីអនុវត្តន៍ វិស័យអាទិភាពសំខាន់ៗ តាមគោលការ APSC ដែលនឹងរួមចំណែកធ្វើឲ្យមានសន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕