Quantcast
Viewing all articles
Browse latest Browse all 8042

គណៈប្រតិភូ សភាអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ច នៅតំបន់ ហ្គាហ្សាស្រ្ទីព

តេអេរ៉ង់, (ស៊ិនហួ)៖ អ្នកផ្សាយព័ត៌មានទូរទស្សន៍ បានផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ដោយលើកឡើង សម្តីរបស់ សមាជិកសភាជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ីរ៉ង់ ដែលបាននិយាយថា គណៈប្រតិភូសភាមួយក្រុម របស់អ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចទៅតំបន់ហ្គាហ្សាស្រ្ទីព ដើម្បីបង្ហាញពីសាមគ្គីភាពរវាងខ្លួន និងប៉ាឡេស្ទីន ជុំវិញការ ប្រហារពីប្រទេស អ៊ីស្រាអែល។

សមាជិកសភាលោក ម៉ាន់សួរ ហាគីហ្គាពួរ ត្រូវបានគេដកស្រង់សម្តីថា សមាជិក នៃគណៈកម្មាធិការនយោបាយ ការបរទេស និងសន្តិសុខជាតិសភាអ៊ីរ៉ង់ នឹងចូលទៅក្នុងតំបន់ឆ្នេរភាគខាងត្បូង រ៉ាហ្វា នៃតំបន់ហ្គាហ្សាស្ទ្រីព នេះ។

ជាមួយគ្នានោះដែរ សមាជិកសភា និងជាអនុប្រធានគណៈកម្មាធិការ បាននិយាយទៀតថា «រដ្ឋមន្រ្តីក្រសួងការ បរទេសអ៊ីរ៉ង់ ក៏បានជួបពិភាក្សាគ្នារួចហើយ ជាមួយប្រទេស អេហ្ស៊ីប ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ»។

លោកបន្ថែមថា គណៈប្រតិភូនេះ នឹងដឹកនាំដោយប្រធានគណៈកម្មាធិការលោក អាឡាឌីន ប៊ូរូជឺឌី ប៉ុន្តែផ្អែកតាម ព័ត៌មានពេលវេលា នៃទស្សនកិច្ចនេះដែរ គេនៅមិនទាន់កំណត់ថា ធ្វើឡើងនៅថ្ងៃណានោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក អាលី អាក់បា សាលី បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ទស្សនកិច្ចទៅតំបន់ហ្គាហ្សាស្រ្ទីព ដើម្បីបង្ហាញពីសាមគ្គីភាពជា មួយប្រជាជនប៉ាឡេស្ទីន ហើយថាអ៊ីរ៉ង់នឹងបន្តគាំទ្រប្រជាជននៅហ្គាហ្សាស្រ្ទីព ចំណែកជំនួយមនុស្សធម៌ បាន ត្រៀមរួចជាស្រេចហើយសម្រាប់ប្រជាជនទំាងនោះ៕

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles