Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឈើប្រណីត រាប់រយកំណាត់ ដឹកចេញទៅឡាវ តាមតំបន់អភិរក្ស អន្លង់ផ្សោត សង្ស័យ ពាក់ព័ន្ធមន្រ្តីខ្លះ

$
0
0

ស្ទឹងត្រែងៈ ឈើធ្នង់រាប់រយកំណាត់ ដែលត្រៀមដឹកចេញ ទៅប្រទេសឡាវ ត្រង់តំបន់ អភិរក្សអន្លង់ផ្សោត ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានគេបង្ហើប ឱ្យដឹងថា សកម្មភាពនេះ ទំនងជាមានជាប់ពាក់ព័ន្ធ ទៅនឹងមន្រ្តីមួយចំនួន នៅទីនោះ ជាអ្នកប្រព្រឹត្តបទល្មើស ដោយខ្លួនឯងផ្ទាល់តែម្តង។

ត្រង់ចំណុចតំបន់ អភិរក្សនោះ គេឃើញមានឈើប្រណីត ជាច្រើនកំណាត់ ត្រូវបានឈ្មួញគរទុក តាមមាត់ច្រាំងទន្លេ និងក្នុងទឹកជិតប៉ុស្ថិ៍សមត្ថកិច្ច។ ផ្ទុយទៅវិញឈើដែលចេញ ទៅប្រទេសឡាវ រួចរាប់រយកំណាត់ក្នុង១ខែៗ បែបនេះ បែរជាសមត្ថកិច្ច និងមន្រ្តីជំនាញ ធ្វើមើលមិនឃើញ។

ប្រភពពីប្រជាពលរដ្ឋភូមិអន្លង់ស្វាយឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹងថា ឈើធ្នង់ត្រូវបានគេ ដឹកជញ្ជូន មកពីស្រុកឆែប ខេត្តព្រះវិហារតាមគោយន្ត កែច្នៃរួចទម្លាក់ នៅតាមមាត់ច្រាំងទន្លេជិត តំបន់អភិរក្សផ្សោត។ សកម្មភាពរបស់ក្រុមឈ្មួញភាគច្រើន ធ្វើនៅពេលយប់ៗទេ រួចគេដឹកតាមទូក បន្តចេញពីដីខ្មែរចូលទៅឡាវតែម្តង។

លោកផយវណ្ណាអ្នកភូមិអន្លង់ស្វាយ បាននិយាយឱ្យដឹងថា ពិតជាមានបទល្មើសកើតឡើង ត្រង់ចំណុច តំបន់អភិរក្សនេះមែន។ លោកផយ វណ្ណា បញ្ជាក់ថា នៅរសៀល ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១២នេះ គាត់បានឃើញគេដឹកឈើតាមគោយន្តមានទាំងមន្រ្តីរដ្ឋបាលព្រៃឈើ ផងមន្រ្តីប៉ុស្ថិ៍រដ្ឋបាល និងមេភូមិចូលរួម។ មូលហេតុបានជាគេចាប់ឈើនោះ ដោយសារប្រជាពលរដ្ឋ ឃើញនឹងភ្នែកពេក ហើយក៏ចេះ តែប្តឹងបន្ត។ កន្លងមកពិតជាគ្មាន អ្នកណាគេ ចាប់ឈើនោះទេ។

ចំណែកលោករីរស្មីនាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល មិនអាចសុំការបញ្ជាក់បានទេ ជុំវិញការចាប់ឈើនោះ។ ប៉ុន្តែប្រភពផ្សេង បាននិយាយ ឱ្យដឹងថា ឈើធ្នង់ជាង៥០កំណាត់ ជារបស់ឈ្មួញឈ្មោះនី ត្រូវបានគេរឹបអូសមិនទាន់ដឹងចំនួន ម៉ែត្រគូបនៅឡើយ។

លោកពេជ្រមន្រ្តីប៉ុស្តិ៍រដ្ឋបាល ឃុំព្រះរំកិល បាននិយាយថា មេឈ្មួញលួចពេលយប់ ហើយគាត់មិនបានដឹង។សម្ថកិច្ចដែលប្រចាំការនៅតំបន់នោះ មិនមែនមាន តែគាត់ទេគឺមាន ទាំងយោធាផងដែរ។ ប្រជាពលរដ្ឋក្នុងសហគមន៍នាំគ្នាបារម្ភថាឈើធ្នង់ដែលគេទម្លាក់ចូលក្នុង ទឹកទន្លេ ហើយជ័រ របស់វា បានសាយភាយពេញផ្ទៃទឹក អាចនឹងប៉ះពាល់ ដល់សត្វផ្សោត ផងក៏ថាបាន៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>