Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ដោះលែងពលរដ្ឋ ទាំង៨នាក់ ដែលបាញ់ថ្នាំជាអក្សរ SOS និងបិទរូបលោក អូបាម៉ា លើដំបូលផ្ទះ

$
0
0

ភ្នំពេញៈ លោក ជួន សុវណ្ណ ស្នងការ នគរបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋទាំង ៨នាក់ ដែលត្រូវ បានឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយជាប់ពាក់ព័ន្ធទៅនឹងការបាញ់ថ្នាំ ជាអក្សរ SOS និងបិទរូបលោក អូបាម៉ា លើដំបូលផ្ទះនោះ ត្រូវបានដោះលែងវិញហើយ កាលពីល្ងាចថ្ងៃដដែលនោះ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលនៅព្រលប់ ថ្ងៃទី១៦ ខែវិច្ឆិកា នេះថា បន្ទាប់ពីពលរដ្ឋទាំង៨នាក់ បានសរសេរ និងបិទរូបលោក អូប៉ាម៉ានោះ ត្រូវបានកម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកមក សាកសួរអំពីបញ្ហានេះ ហើយដោះលែងឲ្យមានសេរីភាព បន្ទាប់ពីបានធ្វើការអប់រំ និងណែនាំពួកគេកុំឲ្យធ្វើបែបនេះទៀត។

សូមបញ្ជាក់ថា ការឃាត់ខ្លួនពួកគេ ធ្វើឡើងកាលពីវេលាម៉ោង៨ និង០០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិត នៅក្នុងលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលការចុះទៅឃាត់ខ្លួននេះ បានធ្វើឡើង ក្រោមការដឹកនាំរបស់ លោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែនជ័យ និងលោក ប៊ន សំអាត អធិ ការនគរបាល ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឲ្យដឹងថា ពលរដ្ឋទាំង៨នាក់ ដែលឃាត់ខ្លួននោះ ទី១មាន ឈ្មោះ ខៀវ សារី ភេទស្រី អាយុ ៣៧ឆ្នាំ ទី២. ឈ្មោះ អ៊ុន ម៉ាច ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរអ៊ុតសក់ ទី៣.ឈ្មោះ ជ្រាយ នីម ភេទស្រី ៣៤ ឆ្នាំមានមុខ របរអ៊ុតសក់ ទី៤. ឈ្មោះ ភួង សុភាព ភេទស្រី អាយុ ៣៨ឆ្នាំ មានមុខរបរ នៅផ្ទះ ទី៥. ឈ្មោះ ស៊ុំ សុគន្ធី ហៅនីលា ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបាញ់ថ្នាំ លើដំបូលផ្ទះដោយ ខ្លួនឯង ទី៦. ឈ្មោះ អ៊ុន សុនី ភេទប្រុស អាយុ ៣១ឆ្នាំ ទី៧. ឈ្មោះ យុន សុវណ្ណ ភេទស្រី អាយុ៣០ឆ្នាំ ទី៨. ឈ្មោះ គីម លាង ភេទស្រី អាយុ ៦៦ ឆ្នាំ ដែលអ្នកទាំងអស់ រស់នៅជាប់នឹងព្រលានយន្តហោះ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីមន្រ្តីនគរបាល បានបន្តថា ការឃាត់ខ្លួនពលរដ្ឋទាំង៨នាក់ នេះ ដោយសារតែពួកគេបាញ់ថ្នាំជាអក្សរ កាត់ជាភាសារអង់គ្លេសថា SOS និងបិទរូបថត លោក បារ៉ាក់ អូបាម៉ា ដែលពាក្យនេះ ធ្វើឲ្យប៉ះពាល់ ដល់សង្គម ជាតិ និងសណ្តាប់ធ្នាប់ ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន។

បើតាមការឆ្លើយបំភ្លឺ របស់ពលរដ្ឋទាំងនោះ ពាក្យថា SOS ដែលជាភាសារអង់គ្លេសនោះ គឺពួកគាត់មិនចេះទេ ប៉ុន្តែគេប្រាប់ថា ពាក្យនេះបកប្រែជា ភាសា ខ្មែរថា សូមជួយខ្ញុំផង ដូច្នេះពួកគេមានបំណងចង់ឲ្យ មានការអន្ត រាគមន៍ពីសំណាក់ណាមួយ ដល់ពួកគាត់ ដោយសារតែផ្ទះរបស់ពួកគាត់សង់នៅជាប់ នឹងរបងព្រលានយន្តហោះ ហើយរដ្ឋត្រូវការពង្រីកព្រលានយន្តហោះ ហើយដីដែលពួកគាត់សង់លំនៅដ្ឋាននេះ គឺជាដីរដ្ឋមិនមានប្លង់កម្ម សិទ្ធិអ្វីនោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>