សៀមរាបៈ អង្គការ UNICEF រួមជាមួយ ក្រសួងមហាផ្ទៃសាលាឧទ្ឋរណ៍ អង្គការជំនួយផ្លូវច្បាប់ សម្រាប់កុមារ បានជួបជុំគ្នាជាលើកដំបូងក្នុងរយៈពីរថ្ងៃ ក្នុងគោលបំណង ដើម្បីស្វែងរកយុត្តិធម៌សម្រាប់កុមារក្នុងការធានាថា កុមារទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចដំណើរការ និងរក្សាធ្វើយ៉ាងកុំឲ្យកុមារស្ថិតនៅក្នុងការឃុំឃាំងក្នុងប្រព័ន្ឋ តុលាការនៃប្រទេសកម្ពុជា។
លោក Sunah Kim តំណាងឲ្យអង្គការ UNICEF បានថ្លែងថា ថ្ងៃនេះជាឱកាសមួយសម្រាប់គ្រប់ភាគី ដើម្បីឆ្ពោះ ទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការ និងដៃគូរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលរួមគ្នា ឲ្យកុមារមិនត្រូវបាន ឃុំឃាំងក្នុងប្រព័ន្ឋតុលាការ។
លោកថា « ទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងកុមារ គឺមិនត្រូវឲ្យកុមារស្ថិតនៅក្នុងការឃុំឃាំង ក្នុងប្រព័ន្ឋតុលាការ នោះទេ។ ពួកយើងមានកាព្វកិច្ចក្នុងការធ្វើការជាមួយគ្នា ក្នុងការគោរពសិទ្ធិកុមារ»។
ជាមួយគ្នានេះលោក អង្គ វង្សាវឌ្ឍា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា មានការចុះអនុសញ្ញា ដើម្បី គោរពសិទ្ឋិកុមារអាស្រ័យទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងរដ្ឋាភិបាលកម្ពុជា ដើម្បីគោរពសិទ្ឋិកុមារ។ លោកថា «យើងគួរតែពិចារណាគោរពសិទិ្ធកុមារ និងចង្អុលបង្ហាញ ផ្តល់មេធាវីដល់កុមារដែលជាប់ឃុំឃាំង»៕