Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្រ្តីការបរទេស អាស៊ានសម្តែង ការព្រួយបារម្ភពី ស្ថានការណ៍ហិង្សា នៅមីយ៉ាន់ម៉ា និងមជ្ឈិមបូព៌ា

$
0
0

ភ្នំពេញៈ អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានឱ្យដឹងថា បណ្តារដ្ឋ មន្រ្តីការបរទេសប្លុកទាំង ១០ប្រទេស បានសម្តែងការព្រួយបារម្ភពីការវិវឌ្ឍន៍ ចុងក្រោយអំពីស្ថានការណ៍ អំពើហិង្សានៅរដ្ឋរ៉ាឃីន នៃប្រទេសមីយ៉ាន់ម៉ា និងប្រឈមមុខគ្នាដោយអាវុធនៅតំបន់មជ្ឈឹមបូព៌ា។

អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន្ទ ពិតសុវណ្ណ បានថ្លែងនៅក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំរដ្ឋ មន្រ្តីការបរទេសអាស៊ាន ថា ជម្លោះរវាងពុទ្ធសាសនិក រ៉ាឃីន និងមូស្លីមរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា បានធ្វើ ឱ្យកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តី មានការព្រួយបារម្ភដល់យន្តការរបស់អាស៊ាន ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៤។ តែយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេសទាំងអស់សង្ឃឹមថា ស្ថានការណ៍នឹងថមថយស្រាក ស្រានទៅវិញជាមិនខាន។

ជម្លោះសាសនានៅមីយ៉ាន់ម៉ា បានបណ្តាលមនុស្សជាង ១០០នាក់ស្លាប់ និងរបួសរាប់សិបនាក់ទៀត ព្រមទាំងខូចខាតផ្ទះសម្បែងរាប់ពាន់ខ្នងផងដែរ។

មិនតែប៉ុណ្ណោះ លោក ស៊ូរិន្ទ ក៏បានថ្លែងថា ផងដែរបញ្ហានៅមជ្ឈិមបូព៌ា ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងក្លា ផងដែរ ដល់តំបន់ មិនត្រឹមអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមអាស៊ីបូព៌ាផងដែរ។ លោកបញ្ជាក់ «អាស៊ីបូព៌ា ក្នុងនោះមាន ចិន ជប៉ុន កូរ៉េ (ខាងត្បូង) បាននាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា ប្រមាណពី ៨០ ទៅ៨៥ ភាគរយតាមរយៈអាស៊ាន។ វាជាបញ្ហាសន្តិសុខថាមពលសម្រាប់តំបន់ និងពិភពលោក»។

តែយ៉ាងណាក៏ដោយ លោកបន្ថែមថា វានឹងមិនថ្វីទេ ដោយសារតែរដ្ឋមន្រ្តីការពារជាតិអាមេរិក ដែលបាន អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល រដ្ឋមន្រ្តីការពារជាតិអាស៊ាននៅខេត្តសៀមរាប បានសន្យាបន្តពង្រឹងកិច្ច សហប្រតិបត្តិការជាមួយអាស៊ាន កាន់តែរឹងមាំទៅថ្ងៃអនាគតបន្ថែមទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>