ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា បានថ្លែងអំណរ គុណដល់សមាសភាគីវៀតណាម ដែលបានចូលរួម សហការធ្វើឲ្យដំណើរការកិច្ចប្រជុំកំពូល អាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ប្រព្រឹត្តទៅដោយជោគជ័យ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបទ្វេភាគីដាច់ ដោយឡែកថា «សម្តេច បានថ្លែងអំណរគុណនាយករដ្ឋមន្រ្តី ង្វៀន តាន់យ៉ុង និងគាំទ្រកិច្ចសហប្រតិបត្តិ ការ ដើម្បីធ្វើយ៉ាងណាឲ្យបានជោគជ័យ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី២១នេះ»។
ជំនួយការរូបនេះ បានបន្ថែមថា សម្តេចក៏បានឯកភាពទំាងស្រុងផងដែរទៅលើកិច្ចសហប្រតិបត្តិការកម្ពុជា ជាមួយវៀតណាម លើវិស័យសេដ្ឋកិច្ច និងកសិកកម្ម សម្តេចបានមានប្រសាសន៍ថា រាល់កិច្ចសហប្រតិ បត្តិការទំាងឡាយ សម្តេចមានមោទនភាពខ្លំាងណាស់ ព្រោះថា គ្រប់វិស័យទំាងអស់ ពុំមានការថយ ក្រោយឡើយ ផ្ទុយទៅវិញកំពុងតែបោះជំហានទៅមុខ៕