Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិន-អាស៊ាន បង្កើនការវិនិយោគទុន លើអនុផលព្រៃឈើ

$
0
0

ណាននីង, (ស៊ីនហួ) ចិន និងបណ្តាប្រទេសជា សមាជិកអាស៊ាន ចង់បង្កើនការវិនិយោគទុនលើអនុ ផលព្រៃឈើ ដោយក្នុងនោះបង្កើនកិច្ចសហ ប្រតិបត្ដិការ លើអនុផលព្រៃឈើ ដែលមានជាអាទិ៍ ឈើកែច្នៃ រួច និងផលិតផល ដែលបានមកពីអនុផលព្រៃឈើទាំងឡាយ។

មានបណ្ដាក្រុមហ៊ុនរាប់ពាន់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ និងអតិថិជនជាច្រើននៅក្នុងប្រទេសចិន បានចូលរួម ដាក់តាំងពិព័រណ៍លើផលិតអនុផលព្រៃឈើ និងផលិតកែច្នៃអំពីឈើគិតចាប់ពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា នៅណានណីង ដែលជាទីប្រជុំជនរបស់ខេត្ដក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ។

នៅក្នុងអំឡុងពេលនៃការរៀបចំតាំងពិព័រណ៍នោះដែរ គេឃើញមានរោងដាក់តាំងផលិតផលប្រមាណ ១.៥០០កន្លែង ដោយមានដាក់តម្លៃខុសៗគ្នាទៅតាមប្រភេទផលិតផលនីមួយៗ ក្នុងនោះរួមមាន គ្រឿង សង្ហារឹម គ្រឿងតុបតែងផ្ទះ ក្រដាស ផ្កា និង ចម្លាក់ធ្វើអំពីឈើ រួមទាំងគ្រឿងចក្រមួយចំនួន ដែលប្រើ សម្រាប់កែច្នៃ និងផលិតនូវអនុផលឈើផងដែរ ។

វេទិកានានាទាក់ទិននឹងពាណិជ្ជកម្មអន្ដរជាតិនេះរួមមាន វេទិកាអំពីគ្រឿងឈើបុរាណ ការកែលំអរ និងការ ប្រាស្រ័យទាក់ទងគ្នា នឹងត្រូវបានគេរៀបចំផងដែរនៅអំឡុងពេល នៃការតាំងពិព័រណ៍នោះ ។

លោក ង្វៀន ចូ វ៉ាន់ ( Nguyen Chau Wan) អ្នករៀបចំតាំងពិព័រណ៍ផលិតផលមកពីប្រទេសវៀតណាម បានលើកឡើងថា «នេះជាលើកដំបូងហើយដែលខ្ញុំបាន ចូលរួមក្នុងការដាក់តាំងពិព័រណ៍ ខ្ញុំបានយល់ ច្បាស់អំពីប្រទេសចិនតាំងពីយូរមកហើយ ដូច្នេះក្រុម ហ៊ុនរបស់យើងខ្ញុំបានចូលរួមចំណែកផ្សព្វផ្សាយ របស់របរប្រើប្រាស់ជាច្រើនប្រភេទស័ក្ដិសមនៅក្នុងខេត្ដ ក្វាងស៊ី និងយូណាន នេះតែម្ដង» ។  លោកបាន បន្ដថា ប្រទេសចិន បានក្លាយជាទីផ្សារសេរី ដ៏សំខាន់នៅក្នុងតំបន់រវាងចិន និងអាស៊ានក្នុងអំឡុងពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ  ។

លោក Tsai Kuen-sheng អ្នកដែលប៉ិនប្រសព្វក្នុងការច្នៃម៉ូដផ្កាជាច្រើនប្រភេទ ដែលធ្វើឡើងអំពីឈើ បម្រើការឱ្យក្រុមហ៊ុនរបស់ប្រទេសវៀតណាម បានលើកឡើងដែរថា អតិថិជនដែលជាជនជាតិចិន ជា ច្រើននិយមនិងផលិតផល ដែលធ្វើអំពីឈើ និងគ្រឿងសង្ហារឹម ហើយតម្លៃរបស់ផលិតផលទាំងនេះ ក៏ សមរម្យដែរ ខណៈដែលចិន និងអាស៊ាន បានបើកច្រកធ្វើពាណិជ្ចកម្មសេរីជាមួយគ្នា ដែលញ៉ាំងឱ្យប្រាក់ ចំណូលហូរចូលក្រុមហ៊ុនក៏បានច្រើនគួរសមដែរ។

លោក Tsai បានបន្ដទៀតថា «ខ្ញុំរំពឹងថា ដើម្បីចាប់ដៃគូពាណិជ្ជកម្មកាន់តែច្រើនឡើង ជាជារឿងមួយ ដ៏បំផុត និងធានាដល់ការបញ្ជាទិញផងដែរ នៅក្នុងអំឡុងពេលតាំងពិព័រណ៍នេះ រួមទាំងធ្វើឱ្យស្លាកយីហោ របស់ក្រុមហ៊ុនយើងខ្ញុំក៏ល្បីថែមមួយកម្រិតដែរ» ។

ផ្អែកតាមស្ថិតិដែលបង្ហាញឡើងដោយលេខាធិការដ្ឋានព្រៃឈើបានឱ្យដឹងថា ផលិតផលដែលបានមកពី អនុផលព្រៃឈើ និងផលិតផលឈើកែច្នៃបែបឧស្សាហកម្ម គិតនៅក្នុងឆ្នាំ២០១១ មានទឹកប្រាក់សរុប ចំនួន ៤៩០ពាន់លានដុល្លារអាមេរិក និងពាណិជ្ជកម្ម ដែលបានមកពីផលិតផលកែច្នៃជាច្រើនទៀត គិត ក្នុងឆ្នាំ២០១១ មានទឹកប្រាក់ប្រមាណជាង១២០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ជាថ្មីថា ប្រទេសចិន បានក្លាយជាអ្នកផលិត និងកែច្នៃនូវអនុផលព្រៃឈើ និងជាអ្នកដែលប្រើ ប្រាស់ផលិតផលកែច្នៃផលិតអំពីឈើដ៏ធំជាងគេ នៅលើពិភពលោក ។ អនុផលព្រៃឈើ និងផលិតផល ឈើកែច្នៃ បានមកពីរោងចក្រសុទ្ធសឹងជាមុខជំនួញ ដែលជួយបង្កើនកិច្ចសហប្រតិបត្ដិការដ៏ប្រសើររវាង ចិន និងបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន៕


Viewing all articles
Browse latest Browse all 8042

Trending Articles