កណ្តាល៖ អធិការនគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល លោក មាន សំណាង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលដឹកផ្លែស្វាយ ពេញ បានក្រឡាប់ដោយសារតែ បែកកង់ បណ្តាលឲ្យ អ្នកជិះនៅ លើរថយន្ត រងរបួសធ្ងន់ស្រាលចំនួន៩នាក់ ក្នុងនោះរងរបួសធ្ងន់ពីរនាក់ និងស្រាលចំនួន៧នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិ លេខ៤ក្នុង ឃុំពើក ស្រុកអង្គស្នួល ។
លោក មាន សំណាង បានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ច របស់លោក បានជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះ ទាំងនោះនៅឡើយទេ៕