Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អូបាម៉ា ចាប់ផ្តើមដំណើរ ទស្សនកិច្ច នៅតំបន់អាស៊ី ជាលើកដំបូង

$
0
0

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានចាប់ផ្តើម ដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់តំបន់ អាស៊ី បន្ទាប់ពីលោកទទួលបានការឈ្នះឆ្នោតជាលើកទី២ កាលពីពេលថ្មីៗនេះ។ ក្នុងដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនេះ លោកនឹងអញ្ជើញទៅប្រទេសថៃ មីយ៉ាន់ម៉ា និងចុងក្រោយគឺប្រទេសកម្ពុជា ទីដែល លោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកាថា ដំណើទស្សនកិច្ចនេះ លោក អូបាម៉ា នឹងសម្លឹងរកការរឹតបន្តឹងនូវចំណង មិត្តភាពឲ្យកាន់តែរឹងមាំបន្ថែម ទៀតនៅតំបន់អាស៊ីបាស៊ីហ្វិក។ នៅក្នុងដំណើរទស្សកិច្ចនេះ លោកនឹងឆ្ពោះទៅកាន់ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន ដំបូងគេ បន្ទាប់មកទើបឆ្ពោះទៅប្រទេស មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាចុងក្រោយគេ។

ដំណើរទស្សនកិច្ចរបស់លោក បានបញ្ជាក់ពីយកចិត្តទុកដាក់លើតំបន់អាស៊ី របស់លោក អូបាម៉ា ពេល ដែល រូបលោកបានព្យាយាម ដើម្បីបំពេញនូវការសន្យារបស់លោក ក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់សហ រដ្ឋអាមេរិក អំឡុងពេល នៃអាណត្តិបួនឆ្នាំជាលើកទីពីរ នៅក្នុងតំណែងជាប្រធានាធិបតីរបស់លោក។ រដ្ឋ ការរបស់លោក អូបាម៉ា បានមាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក និងការចូលរួម ជា ឬសគល់សំដៅមកកាន់តំបន់អាស៊ីនៅក្នុងពេលអនាគត។

នៅពេលដែលលោកទៅដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទ លោក អូបាម៉ា និងក្លាយជាប្រធានាធិបតីសហ រដ្ឋអាមេរិកដំបូងគេ ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនេះ ដែលប្រទេសមួយនេះ បានងើប ចេញពីការគ្រប់គ្រងដោយប្រើកម្លាំងយោធាដ៏តឹងរឹងអស់ជាច្រើនទសវត្សរ៍។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ត្រូវបានបន្ទន់ឥរិយាបថ ហើយចាប់ផ្តើមការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែក្រុមសិទ្ធិមនុស្ស មួយចំនួនបានរិះគន់ថា ប្រទេសនេះមិនទាន់ជាប្រទេស ដែលមានសេរីភាពពេញលេញនៅឡើយទេ។

លោក អូបាម៉ា គ្រោងនឹងជួបជាមួយលោកប្រធានាធិបតី ថេន សេន និងជួបទំាងលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនំាសកម្មជនប្រជាធិបតេយ្យ ដែលអាជ្ញាធរភូមា បានដោះលែងលោកស្រី ឲ្យមានសេរីភាពតំាងពីឆ្នាំ ២០១០ ក្រោយពេលឃុំខ្លួននៅក្នុងគេហដ្ឋានជិតពីរទសវត្សរ៍មកនោះ។ លោកស្រីបានឈ្នះពានរង្វាន់ ណូបែលសន្តិភាព កាលពីឆ្នាំ១៩៩១ ប៉ុន្តែលោកស្រីទើបទទួលឱកាស ដើម្បីអញ្ជើញទៅទទួលពាន រង្វាន់នោះនៅឆ្នំា២០១២នេះ ។

លោក អូបាម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ី ក្នុងទីក្រុង បាងកក ប្រទេស ថៃ ដែល លោកមកដល់នៅល្ងាចថ្ងៃអាទិត្យ នេះ (ពេលវេលាក្នុងតំបន់) ខណៈដែលក្រុម HRW បាននិយាយថា លោកគួរតែលើកឡើងនូវបញ្ហាសិទ្ធិមនុស្ស មកនិយាយជាមួយនឹងសម្ព័ន្ធ ដ៏យូរអង្វែងជាមួយអាមេរិក មួយនេះ ដោយសារតែការព្រួយបារម្ភទៅលើសេរីភាពបញ្ចេញមតិ ការរំលោភបំពាន ដោយយោធាប្រឆំាង នឹងការបះបោរនៅភាគខាងត្បូងប្រទេស និងការខ្វះចន្លោះបញ្ហាការពារសម្រាប់ជនភៀសខ្លួនផងដែរ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>