- អាស៊ាន ថ្លែងការព្រួយបារម្ភពីបញ្ហា សន្តិសុខនៅក្នុងតំបន់
ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៨ ខែ វិច្ឆិកាំ ឆ្នាំ២០១២ អាស៊ានទាំងមូលបានសម្រចគ្នាជាឯកច្ឆន្ទ មិនយក បញ្ហាសមុទ្រចិនខាងត្បូង ឲ្យដោះស្រាយតាមបែបអន្តរជាតូបនីយកម្មនោះឡើយ។ នេះបើតាមប្រសាស ន៍របស់រដ្ឋលេខាធិការក្រសួងការបរទេស កម្ពុជា លោក កៅ គឹមហួន។
លោក កៅ គឺមហួន បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានថា ដើម្បីបន្តអនុវត្តន៍ នៃបញ្ហា DoC (សេចក្តីថ្លែងការណ៍ទាក់ទងនឹងសមុទ្រចិនខាងត្បូង) ឲ្យបានល្អប្រសើរនោះ ប្រមុខដឹកនាំទាំងអស់ នៃ អាស៊ាន បានយល់ព្រមមិនធ្វើអន្តរជាតូបនីយកម្ម ជាគោលជំហរ និងបន្តអនុវត្ត ឱ្យបានពេញលេញ និង ប្រសិទ្ធភាព។
បើតាមលោក កៅ គឹមហួន ការសម្រេចនេះ បានធ្វើឡើងស្របពេលនឹងខួបទី១៥ឆ្នាំ អាស៊ាន-ចិន និងឆ្នាំ ទី១០នៃ DoC ។ «ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នា ទៅលើខ្លឹមសារ សេចក្តីថ្លែងការណ៍រួម នៃ កិច្ចប្រជុំកំពូលអាស៊ានចិន លើកទី១៥ អំពីខួបអនុស្សាវរីយ៍របស់អាស៊ានចិន»។
ជាមួយគ្នានេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានថ្លែងការអំពាវនាវទៅកាន់បណ្តាភាគីពាក់ ព័ន្ធទាំងឡាយនៅក្នុងជម្លោះសាសនានៅរដ្ឋារ៉ាឃីន នៅមីយ៉ាន់ ជម្លោះប្រដាប់អាវុធមជ្ឈឹមបូព៌ា និងភាព តានតឹងនៅឧបទ្វីកូរ៉េ។
លោករដ្ឋលេខធិការបានបន្តថា បណ្តាមេដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ បានសម្តែងការព្រួយបារម្ភ និងស្នើឱ្យភាគីជម្លោះសាសនានៅរដ្ឋរ៉ាឃីន នៃប្រទេសមីយ៉ាន់ម៉ា បញ្ឈប់សកម្មភាពហិង្សារបស់ខ្លួន ជា បន្ទាន់ និងវិលមករកការចរចាដោយសន្តិវិធី។ លោកបន្តថា មេដឹកនាំអាស៊ានទាំងអស់ ក៏បានគាំទ្រនូវការ ដាក់ចេញវិធានការនានា របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីជម្លោះសាសនានោះផងដែរ។
លោកបន្តថា «ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន បានជំរុញឱ្យមានការសម្របសម្រួលនៅរដ្ឋរ៉ាឃីន »។
ទាក់ទងនឹងបញ្ហាជម្លោះប្រដាប់អាវុធ ដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា កាហ្សាស្រ្ទីព លោក កៅ គឹម ហួន បានឱ្យដឹងថា មេដឹកនាំអាស៊ាន ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា នៅក្នុងកិច្ចប្រជុំចង្អៀត នោះដដែល ភាគីនៃសហគមន៍អាស៊ានទាំងអស់ បានសម្រេចជាឯកច្ឆន្ទជាច្រើន ដូចជា បញ្ហាអំពើហិង្សា ដែលស្ថិតនៅមជ្ឈិមបូព៌ា បានស្នើសុំឲ្យមកដោះស្រាយគ្នាដោយសន្តិវិធី។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំក៏បាន អំពាវនាវផងដែរ ចំពោះបញ្ហាឧបទ្វីបកូរ៉េ ដោយអាស៊ាន បានអំពាវនាវ សូមឲ្យករណីនេះ លើកមកពិភាក្សា គ្នាជា៦ភាគីឡើងវិញ និងការអនុវត្តសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ៕