Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការ សំណុំរឿង លុបឈ្មោះលោក សម រង្ស៊ី នៅថ្ងៃទី១៩ វិច្ឆិកា

$
0
0

ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងសវនាការ ជាសាធារណៈលើសំណុំរឿង លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨ព្រឹក។

លោកមេធាវី ជួង ជូងី តំណាងឲ្យលោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការលើសំណុំរឿង លុបឈ្មោះ លោក សម រង្ស៊ី នៅថ្ងៃទី១៩ ខែវិច្ឆិកា។

ក្នុងនាមជាមេធាវីការពារក្ដីឲ្យ លោក សម រង្ស៊ី លោក ជួង ជូងី នឹងខិតខំតវ៉ា ចំពោះការលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតី ភាព លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំ រឿងលេខ១៩៦/០០៥/២០១២ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ របស់លោកមេធាវី ជួង ជូងី ជាតំណាង ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលប្ដឹងតវ៉ាលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត លេខ០០៨/១២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២។

សូមជម្រាបថា ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានសម្រេចតម្កល់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>