ភ្នំពេញៈ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី នឹង រាជទានសវនាការជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូអភិវឌ្ឍន៍ ដូចជា ប្រធានធនា គារពិភពលោក( WB) ធនាគារអភិវឌ្ឍន៍អាស៊ាន (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង UNC TAD នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ។
យោងតាមកម្មវិធីដែលបានគ្រោងទុក ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមក្នុងពិធីលៀងសាយភោជជា មួយបណ្តាប្រមុខដឹកនាំប្រទេសអាស៊ាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។
ព្រមគ្នានេះ បើតាមកម្មវិធីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលជាថ្ងៃបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពីលទ្ធផលនៃការប្រជុំអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធដទៃទៀតផងដែរ៕