- សម្តេចតេជោ និងលោក អូបាម៉ា ឯកភាពឲ្យក្រុមការងារប្រទេសទាំងពីរ ពិភាក្សាឡើងវិញ អំពីបញ្ហាលុបបំណុល, កម្ពុជាស្នើសុំឲ្យដោះស្រាយជាទ្វេភាគី ដោយបង្វែសំណងនោះ ជាជំនួយលើវិស័យសិក្សាធិការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។
- លោកអូបាម៉ា បានថ្លែងចូលរួមមរណទុក្ខ ចំពោះការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ។
- លោក អូបាម៉ា សង្ឃឹមថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោកជំរុញឲ្យមន្ត្រីការទូត និងស្ថានទូត នៅក្នុងទីក្រុងភ្នំពេញ បន្តធ្វើការជាមួយក្រុមការងារកម្ពុជា ប្រយោជន៍ ពង្រឹងពង្រីក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
- ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក បារ៉ាក់ អូបាម៉ា មិនបានលើកឡើងពីបញ្ហាលោក សម រង្ស៊ី នោះទេ។
- ឆ្លើយតបទៅនឹងការព្រួយបារម្ភ របស់សមាជិកសភាទាំងពីរថ្នាក់ របស់អាមេរិក ដែលលោកប្រធានាធិបតី លើកមកជម្រាប សម្តេច ហ៊ុន សែននោះ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានទទួលរងនូវយុទ្ធនាការ៤ ក្នុងរយៈពេល៤សប្តាហ៍ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ា មកកាន់កម្ពុជា។ ទី១. យុទ្ធនាការ រាំងខ្ទប់មិនឲ្យលោកប្រធានាធិបតីមកកាន់កម្ពុជា។ ទី២. មូលបង្កាច់ការពិត អំពីបញ្ហាសិទ្ធិមនុស្ស ដំណើការ ប្រជាធិបតេយ្យ។ ទី៣. ការបំបិទសេរីភាពនៃការបញ្ចេញមតិ និងទី៤ បញ្ហាអ្នកទោសនយោបាយ។
សម្តេចបានមានប្រសាន៍ថា ប្រទេសកម្ពុជាមានការគោរពសិទ្ធិបើប្រៀបធៀប ទៅនឹងប្រទេសជិតខាង ដោយ សម្តេចលើកឧទាហរណ៍ថា ប្រទេសខ្លះមិនត្រឹមបិទគណបក្សនយោបាយចោលនោះទេ ថែមទាំង ចាប់អ្នក នយោបាយដាក់គុកថែមទៀតផង។ សម្តេចបន្តថា បញ្ហាការបោះឆ្នោត គឺប្រទេសកម្ពុជាបានទទួលយកនូវអនុ សាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប៉ុន្តែកម្ពុជាមានច្បាប់របស់ ខ្លួន ដែលមិនអាចធ្វើតាមសំណើអ្នករាយការណ៍ពិសេសនោះបាន នៅត្រង់ថា គេស្នើឲ្យមានសមាជិកគណបក្ស ប្រឆាំងចូលទៅក្នុង គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហើយកម្ពុជាកំពុង តែពង្រឹងឯករាជ្យ និងអព្យាក្រឹត ភាពនៅក្នុងគណៈកម្មការមនេះ។
- ទាក់ទងបញ្ហាដីធ្លីសម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចបានទទួលស្គាល់ថា ពិតជាមានជម្លោះដីធ្លីប្រា កដមែន ដូច្នេះហើយ ទើបរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយចាស់ សកម្មភាពថ្មីលើបញ្ហា ដីធ្លី។ ហើយថា បញ្ហាដីធ្លីជាពិសេសការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ឬដីធ្លីនោះ មានចំនួនតិចតួចតែ ប៉ុណ្ណោះ វាមិនមែនដូចការលើកឡើងរបស់គណបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិលនោះទេ ពីព្រោះប្រជាពលរដ្ឋ ទាំងនោះ រស់នៅលើដីដោយខុសច្បាប់ ដែលជាហេតុបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់។
- ទាក់ទងទៅនឹងបញ្ហាអ្នកទោសនយោបាយនៅកម្ពុជា សម្តេចបានឆ្លើយតបថា នៅកម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ ។ កម្ពុជាមានតែអ្នកនយោបាយមានទោស តែប៉ុណ្ណោះ។
- សម្តេចបញ្ជាក់ថា ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក អូស្ត្រាលី ក៏ដូចជាសហភាពអឺរ៉ុបធ្លាប់បានពឹងពាក់រូបសម្តេចផ្ទាល់ ដើម្បីជួយទៅនិយាយជាមួយមេដឹកនាំរដ្ឋាភិបាលភូមា លើដំណើរការកំណែទម្រង់ លទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែបញ្ហានេះបែរជាកម្ពុជា ដែលជាគ្រូរបស់ មីយ៉ាន់ម៉ា នោះ មានចំណាត់ថ្នាក់ អន់ជាង មីយ៉ាន់ម៉ាទៅវិញ។
- លោក អូបាម៉ា បានសម្តែងការសោកស្តាយដោយសារតែពេលវេលាខ្លីពេក មន្ត្រីការងារបានដាក់កម្មវិធី និង ឯកសារឲ្យលោកយ៉ាងច្រើន ជាហេតុដែលធ្វើឲ្យលោកមិនអាចទស្សនាប្រទេសកម្ពុជា ដែលល្អផូរផង់បាន។
- បើតាមលោក ប្រាក់ សុខុន សម្តេចតេជោ និងលោក អូបាម៉ា និងបន្តពិភាក្សាគ្នាបន្ថែមទៀត លើកិច្ចការ សំខាន់ៗ មួយចំនួន ក្នុងឱកាស ដែលមេដឹកនាំទាំងពីរទទួលទានអាហារនាវេលាយប់នេះ៕
{mp3remote}http://111.92.240.170:81/dap-news/dap-images/2012/November/id-010/Asean.mp3{/mp3remote}