ភ្នំពេញ ៖ លោកប្រធានាធិបតី សហរដ្ឋ អាមេរិក បារ៉ាក់ អូបាម៉ា អមដំណើរដោយ លោកស្រីរដ្ឋមន្ដ្រីក្រសួងការបរទេស ហ៊ីល ឡារី គ្លីនតុន រួមជាមួយ និងគណៈ ប្រតិភូអម ដំណើរជាច្រើនរយនាក់ទៀតបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ដោយយន្ដ ហោះពិសេសចុះចតនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព បំផុត នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ម្សិលមិញនេះ ។
បន្ទាប់ពីធ្វើដំណើរមកដល់រាជធានីភ្នំ ពេញ ភ្លាមៗនោះដែរ លោកបារ៉ាក់ អូបាម៉ា ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ក្នុង កិច្ចជួបពិភាក្សាគ្នាទ្វេភាគី ដោយសម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅវិមានសន្ដិភាព រយៈពេលជិត២ ម៉ោង មុននឹងចូលរួមក្នុងកិច្ចប្រជុំរវាងបណ្ដា ប្រទេសអាស៊ានបូកអាមេរិក ។
នៅក្នុងកិច្ចជំនួបទ្វេភាគីរវាងប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ជាមួយនិងប្រមុខរដ្ឋាភិ បាលសហរដ្ឋអាមេរិក ភាគីទាំងពីរបានលើក ឡើងពីបញ្ហាមួយចំនួន ដោយក្នុង នោះកិច្ច ពិភាក្សាសំខាន់ គឺបានផ្ដោតទៅលើបញ្ហា បំណុល ដែលប្រទេសកម្ពុជា ជំពាក់សហរដ្ឋ អាមេរិកប្រមាណជិត៤០០លានដុល្លារ សម័យសាធារណរដ្ឋ របស់លោកសេនា ប្រមុខ លន់នល់ បញ្ហាសិទ្ធិមនុស្ស បញ្ហាបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើ នៅឆ្នាំ២០១៣ខាងមុខនេះ រួមនិងបញ្ហា ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប៉ុន្ដែករណីលោកសម រង្ស៊ី មិនត្រូវបានលើក យកមកពិភាក្សា នៅក្នុងជំនួបនេះឡើយ។
ក្រោយជំនួបពិភាក្សា លោកប្រាក់ សុខុន រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី បានធ្វើ សន្និសីទកាសែត ដោយលើកឡើងថា សម្ដេច តេជោ ហ៊ុន សែននិងលោកអូបាម៉ា បានឯក ភាពគ្នាឱ្យក្រុមការងារប្រទេសទាំងពីរ ពិភាក្សា ឡើងវិញ អំពីបញ្ហាលុបបំណុល ក្នុងនោះ កម្ពុជា ស្នើសុំឱ្យដោះស្រាយជាទ្វេភាគី ដោយ បង្វែសំណងនោះ ទៅជាជំនួយលើវិស័យ សិក្សាធិការអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស ។
លោកអូបាម៉ា ក៏បានថ្លែងចូលរួមរំលែក មរណទុក្ខចំពោះការយាងចូលទិវង្គតរបស់ អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះបាទ នរោត្ដមសីហនុ ផងដែរ ហើយលោក សង្ឃឹម ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោក ជំរុញឱ្យមន្ដ្រីការទូតនិងស្ថានទូតនៅទីក្រុងភ្នំពេញ បន្ដធ្វើការជាមួយ ក្រុមការងារ កម្ពុជា ប្រយោជន៍ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច សហប្រតិបត្ដិការបន្ថែមទៀត ។
ឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់ សមាជិកសភាទាំងពីរថ្នាក់របស់អាមេរិក ដែលលោកអូបាម៉ា លើកយកមកជម្រាបជូន សម្ដេចតេជោ នោះ ត្រូវបានសម្ដេចតេជោ មានប្រសាសន៍ឆ្លើយតបថា កម្ពុជា បានទទួល រងនូវយុទ្ធនាការ៤ ក្នុងរយៈពេល ៤សបា្ដហ៍ មុនដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា មកកាន់កម្ពុជា ។ យុទ្ធនាការ ៤នោះ រួម មានទី១ យុទ្ធនាការរាំងខ្ទប់មិនឱ្យ លោក ប្រធានាធិបតីមកកាន់កម្ពុជា ។ ទី២ មួល បង្កាច់ការពិតអំពីបញ្ហាសិទ្ធិមនុស្ស ដំណើរ ការប្រជាធិបតេយ្យ ។ ទី៣ ការបំបិទសេរី ភាពនៃការបញ្ចេញមតិ និងទី៤ បញ្ហាអ្នក ទោសនយោបាយ។
សម្ដេចតេជោ បានមានប្រសាសន៍បន្ថែម ថា ប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្ស បើប្រៀបធៀប ទៅនឹងប្រទេសជិតខាង ដោយសម្ដេចលើកឧទាហរណ៍ថា ប្រទេស ខ្លះមិនត្រឹមបិទគណបក្សនយោបាយចោល នោះទេ ថែមទាំងចាប់អ្នកនយោបាយដាក់ គុកទៀតផង។ ដោយឡែកបញ្ហាបោះឆ្នោត គឺកម្ពុជា បានទទួលយកនូវអនុសាសន៍របស់ អ្នករាយការណ៍ពិសេសអង្គការសហប្រជា ជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប៉ុន្ដែកម្ពុជា មានច្បាប់របស់ខ្លួន ដែលមិនអាចធ្វើតាម សំណើអ្នករាយការណ៍ពិសេសនោះបាន នៅត្រង់ថា គេស្នើឱ្យមានសមាជិកគណ បក្សប្រឆាំងចូលទៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយកម្ពុជា កំពុង តែពង្រឹងឯករាជ្យ និងអព្យាក្រិត្យភាព នៅក្នុងគណៈកម្មាធិការបោះឆ្នោតនេះ ។
ទាក់ទងទៅនឹងបញ្ហាដីធ្លី សម្ដេចតេជោ បានលើកឡើងថា សម្ដេចទទួលស្គាល់ពិតជា មានជម្លោះដីធ្លីប្រាកដមែន ដូច្នេះហើយ ទើបរដ្ឋាភិបាលបាន សម្រេចដាក់ ចេញនូវ គោលនយោបាយចាស់ សកម្មភាពថ្មីលើ បញ្ហាដីធ្លី ។ ហើយបញ្ហាដីធ្លី ជាពិសេស ការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានឬ ដីធ្លីនោះ មានចំនួនតិចតួច តែប៉ុណ្ណោះ វាមិនដូចការលើកឡើងរបស់គណបក្សប្រឆាំងឬអង្គការសង្គមស៊ីវិលនោះ ពីព្រោះប្រជ ាពលរដ្ឋទាំងនោះ រស់នៅលើដីដោយខុស ច្បាប់ ដែលជាហេតុ បង្ខំឱ្យរដ្ឋាភិបាល ចាត់ វិធានការតាមផ្លូវ ច្បាប់ ។
ពាក់ព័ន្ធទៅនឹងបញ្ហាអ្នកទោសនយោ បាយនៅកម្ពុជា សម្ដេចបានឆ្លើយតបថា មិន មានអ្នកទោសនយោបាយនោះទេ ។ ប៉ុន្ដែ កម្ពុជាមានតែអ្នកនយោបាយ មានទោសតែ ប៉ុណ្ណោះ ។ ខណៈនោះសម្ដេចក៏បានបញ្ជាក់ ថា កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋ អាមេរិក អូស្ដ្រាលី ក៏ដូចជាសហភាពអឺរ៉ុប ធ្លាប់បានពឹងពាក់រូប សម្ដេចផ្ទាល់ ដើម្បីជួយ ទៅនិយាយជាមួយមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា លើដំណើរការកំណែទម្រង់ប្រជា ធិបតេយ្យ។ ប៉ុន្ដែបញ្ហានេះ បែរជាកម្ពុជា ដែលគ្រូរបស់មីយ៉ាន់ម៉ានោះ មានចំណាត់ ថ្នាក់អន់ជាងមីយ៉ាន់ម៉ាទៅវិញ ។
ចុងក្រោយលោកអូបាម៉ា បានសម្ដែងការ សោកស្ដាយ ដោយសារតែពេលវេលាខ្លីពេក មន្ដ្រីការងារបានដាក់កម្មវិធី និងឯកសារឱ្យ លោកយ៉ាងច្រើន ជាហេតុដែលធ្វើឱ្យលោក មិនអាចទស្សនាប្រទេសកម្ពុជា ដែលល្អផូរផង់បាន៕