Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពីរនាក់ប្ដីប្រពន្ធ​ កំពុងឌុបគ្នា មកពីទិញ ម្ហូបត្រូវចោរ ឆក់ធ្លាក់ពីលើ ម៉ូតូរងរបួសធ្ងន់

0
0

ភ្នំពេញ ៖ ប្ដីប្រពន្ធពីរនាក់ បានរងរបួស ធ្ងន់ បន្ទាប់ពីដួល និង ធ្លាក់ពីលើម៉ូតូបន្ទាប់ពី បានប្រតាយប្រតប់ទាញ កាបូបពីដៃចោរឆក់ ដែលពួកវាបាន ជិះម៉ូតូមកទន្ទឹម ហើយធ្វើ សកម្មភាពលូកយកកាបូប ដៃពីស្ដ្រីជាប្រពន្ធ ដែលកំពុងជិះម៉ូតូពីក្រោយ ប្ដីរបស់ខ្លួន ក្រោយ ពីត្រឡប់មក ពីទិញម្ហូបនៅផ្សារក្រុងតាខ្មៅ។

យ៉ាងណាក៏ដោយសកម្មភាពឆក់កាបូប មិនបានសម្រេចខាងលើនេះ ជនសង្ស័យទាំង ពីរ ត្រូវបានប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមផ្លូវ ដែលបានឃើញ ហេតុការណ៍នេះ រួមជាមួយកម្លាំងនគរបាលមូលដ្ឋាន នាំគ្នា ដេញចាប់ប្រផាប់ប្រភីង បានសម្រេចទាំងពីរ នាក់ ។

សកម្មភាពឆក់កាបូបដែលធ្វើឱ្យមានការ ភ្ញាក់ផ្អើលពីសំណាក់អ្នកធ្វើដំណើរជាច្រើន នាក់ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះពីរ នាក់ប្ដីប្រពន្ធទាំងពីរនាក់ ក្នុងនោះបុរសជា ប្ដីមានឈ្មោះភោគ គឹមអាន អាយុ៤១ឆ្នាំ និងស្ដ្រីជាប្រពន្ធ ឈ្មោះ តែ សៅសេង អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម បានជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញ ម្ហូបនៅផ្សារក្រុងតាខ្មៅ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ខណៈ ដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូ ឌុបគ្នាមកដល់ចំណុចកើតហេតុ ស្រាប់តែ ភ្លាមៗនោះ ជនសង្ស័យចំនួនពីរនាក់ បានជិះ ម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-8385 ហើយធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីជាប្រពន្ធ ដែលកំពុងអង្គុយជិះពីក្រោយ ប្ដី ។ ប៉ុន្ដែស្ដ្រីជា ប្រពន្ធបានប្រទាញប្រទង់ កាបូបដៃរបស់ខ្លួនពីដៃចោរ ជាហេតុធ្វើឱ្យ ម៉ូតូរបស់ខ្លួនដួល ហើយធ្លាក់ពីលើម៉ូតូរង របួសធ្ងន់ទាំងពីរនាក់ ។

ក្រោយពីមាន ករណីនេះកើតឡើងភ្លាម អ្នកធ្វើដំណើរនៅតាមដងផ្លូវ ដែលកំពុងបើក រថយន្ដ ក៏បានបើករថយន្ដរបស់ខ្លួនដេញតាម ជនសង្ស័យទាំងពីរ ដែលមាន បំណងគេចខ្លួន លុះមួយសន្ទុះក្រោយមកបានបើករថយន្ដ កៀរជនសង្ស័យ រួចហើយក៏ចាប់ជនសង្ស័យ ម្នាក់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង។

តាមសេចក្ដី រាយការណ៍ពីកន្លែងកើតហេតុ ដដែល ក្រោយពីចាប់បានជនសង្ស័យម្នាក់ ជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកបាន រត់យកតែប្រាស់ អាយ៉ូសចូល បឹងកំប្លោក ប៉ុន្ដែ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម ដែលបានឃើញហេតុការណ៍ជួយដេញចាប់ រហូតបានសម្រេចតែម្ដងទៅ ។

នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម លោក អនុសេនីយ៍ទោ ឡោ លីនណូ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ជន សង្ស័យទី១មានឈ្មោះឌីន ស៊ីដារ៉ូ អាយុ១៧ ឆ្នាំ រស់នៅភូមិព្រែកកាក់ សង្កាត់តាក្ដុល ក្រុង តាខ្មៅ ខេត្ដកណ្ដាល រីឯជនសង្ស័យម្នាក់ ទៀត មានឈ្មោះរត្ន័ សំណាង អាយុ២៥ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

នាយនគរបាលប៉ុស្ដិ៍រូបនេះ បានបន្ដទៀត ថា ក្រោយពីទទួលព័ត៌មានថា មានសកម្ម ភាពឆក់កាបូបអ្នកដំណើរនៅតាមផ្លូវខាងលើនេះកម្លាំងនគរបាលរបស់លោក បានចុះ ភ្លាមៗទៅកន្លែងកើតហេតុ ហើយបានដេញ ចាប់ជនសង្ស័យទាំងពីរនាក់ ដោយមានការ ចូលរួមសហការពីប្រជាពលរដ្ឋនៅតាមដង ផ្លូវ ទើបចាប់បានតែម្ដង។
យ៉ាងណាក៏ដោយ ចំពោះទ្រព្យសម្បត្ដិ របស់ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានលោកឡោ លីនណូ អះអាងថា មិនបានបាត់ នោះទេ ប៉ុន្ដែរងរបួសធ្ងន់ បន្ទាប់ពីដួលនិង ធ្លាក់ពីលើម៉ូតូ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់នេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ។

បើយោងតាមនាយនគរបាលប៉ុស្ដិ៍រូបនេះ ក្រោយពីការសាកសួរជនសង្ស័យទាំងពីរ ពួក គេបានសារភាពថា នេះជាលើកទី២ហើយ ដែលធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដែលលើកទី១ ធ្វើឡើងបានសម្រេច ស្ថិតនៅក្បែររង្វង់មូល ព្រះនរាយណ៍ ក្នុងក្រុងតាខ្មៅ ប៉ុន្ដែសម្រាប់ សកម្មភាពលើកទី២នេះ ក៏ជួបគ្រោះអកុសល តែម្ដងទៅ ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images