Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សូកូឡាខ្មៅ ជួយធ្វើឲ្យ សម្ពាធឈាម ទាប

$
0
0

មានដំណឹងល្អ សម្រាប់អ្នកដែលស្វែងរក មូលហេតុចង់ហូប សូកូឡារាងការ៉េ ២-៣ដុំ ក្រោយពីបូក សរុប បង្ហាញ ថា ចំណីដ៏ឆ្ងាញ់ប្រភេទនេះ អាចបន្ថយសម្ពាធឈាមបាន។

ដោយបានវិភាគលើការសិក្សាចំនួន២០ បង្ហាញថា ការបរិភោគសូកូឡាខ្មៅ ប្រចាំថ្ងៃអាចធ្វើ ឲ្យយើងកាត់បន្ថយ ខ្លះសម្ពាធឈាមបានខ្លះ ។ របាយការណ៍របស់ក្រុមហ៊ុន Cochrane បានឲ្យដឹងថា ជាតិគីមីក្នុងកាកាវ ដែលជា គ្រឿងផ្សំសំខាន់ៗរបស់សូកូឡា នោះបានបន្ធូរបន្ថយ ភាព តានតឹងនៅ ក្នុង សសៃឈាម។ ទោះយ៉ាងណា នៅមានវិធីសាស្ត្របន្ទាបសម្ពាធឈាមដែល ប្រសើរជាង នេះ។

តាមទ្រឹស្តីមួយចំនួនបញ្ជាក់ថា កាកាវមានជាតិ flavanols ដែលផលិតគីមីនៅក្នុងដងខ្លួន ហៅ ថា អាស៊ូត អុកស៊ីត ដែលអាចបន្ថយភាពតានតឹងក្នុងសសៃឈាម ហើយវាអាចធ្វើឲ្យឈាម ឆ្លងកាត់បាន ស្រួល និងអាច បន្ទាបសម្ពាធឈាមបាន។ ទោះយ៉ាងណា ការសិក្សានានាបាន បោះចោល លទ្ធផលច្របូកច្របល់មួយចំនួន។ ឯការវិភាគរបស់ក្រុមហ៊ុន Cochrane រួមបញ្ចូលទាំង ការសិក្សាពីមុនៗដើម្បីពិនិត្យ បើសិនជាវាពិតជា សក្តិសិទ្ធិមែន។

នៅមានគម្លាតដ៏ធំក្នុងចំនួនកាកាវដែលប្រើពី ៣ក្រាម ទៅ ១០៥ក្រាម ក្នុងមួយថ្ងៃ ដោយ សិក្ខាកាមម្នាក់ៗ ដែលសរុបមក គឺមានការកាត់បន្ថយតិចតួចនៅក្នុងសម្ពាធឈាម។ សម្ពាធ ឈាមអតិបរមាក្រោម ១២០mmHg (មីលីម៉ែត្របារត) គឺជាកម្រិតធម្មតា។ កាកាវ ធ្វើឲ្យថយ ចុះពី ២-៣ mmHg នៅក្នុងសម្ពាធឈាម។ ទោះយ៉ាង ណា រយៈពេលពិសោធន៍ គឺមានតែ ពីរសប្តាហ៍ប៉ុណ្ណោះ ហេតុនេះប្រសិទ្ធភាពក្នុងរយៈពេលវែង នៅមិនទាន់ដឹងនៅឡើយទេ។

អ្នកដឹកនាំស្រាវជ្រាវ Karin Ried ពីវិទ្យាស្ថានជាតិសមាហរណកម្មវេជ្ជសាស្ត្រ នៅអូស្ត្រាលី លើកឡើងថា “ថ្វីបើយើងមិនទាន់មានភស្តុតាងនៃការថយចុះនៅក្នុងសម្ពាធឈាមឯកភាព ណា មួយក៏ដោយ ក៏យើងឃើញ មានការថយចុះបន្តិចបន្តួចក្នុងរយៈពេលខ្លី ដែលអាចបំពេញ ឲ្យជម្រើសព្យាបាលផ្សេងទៀត និងអាចរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ជំងឺក្នុងសសៃ ឈាមបេះដូង”។

សម្ពាធឈាមខ្ពស់ អាចជាការធម្មតា និងអាចស្លាប់ផងដែរ។ វាជាប់ទាក់ទិនដល់ ៥៤% នៃ ការដាច់សសៃ ឈាមក្នុងខួរក្បាលជាទូទៅ និង ៤៧% នៃករណីជំងឺបេះដូងម្យ៉ាង។ ទោះ ជាយ៉ាងណាក៏ដោយ សូកូឡា សំបូរជាតិខ្លាញ់ ស្ករ និងកាកាវ ហេតុនេះវាមិនមែនជាវិធីបន្ថយ សម្ពាធឈាមល្អទេ។

សូកូឡាខ្មៅ ឬទឹកដោះគោ? កន្លងមកគេក៏បានព្រមាននៅក្នុងព្រឹត្តិប័ត្រវេជ្ជសាស្ត្រ Lancet ថា អ្នកអាចគិតថា សូកូឡាខ្មៅ អាចមានជាតិ flavanols តិចជាង។ សូកូឡាខ្មៅមានចំនួនជាតិ កាកាវ ខ្ពស់ជាងសូកូឡាទឹកដោះគោ ហេតុនេះវាមានជាតិ flavanols ច្រើន ហើយគេក៏អាច យកវាចេញបានដែរ ដោយសារវាមានជាតិល្វីង។ Victoria Taylor មូលនិធិបេះដូងចក្រភព អង់គ្លេស បានលើកឡើងថា “វាលំបាកប្រាប់ឲ្យជាក់លាក់ ណាស់ថាតើប្រភេទ បរិមាណ កាកាវដែលមានជាតិ flavanols ខ្លាំងប៉ុណ្ណាចាំបាច់ត្រូវអង្កេតពីប្រសិទ្ធភាពដែលជាគុណ ប្រយោជន៍ និងជាវិធីល្អសម្រាប់យើងទាំងអស់គ្នា។

ដោយសារការសិក្សាភាគច្រើន អនុវត្តក្នុងរយៈពេលមួយខ្លី វាក៏មិនអាចដឹងច្បាស់ថាតើគុណ ប្រយោជន៍ អាចមានចីរភាពបានយូរប៉ុណ្ណានោះ។ សូកូឡាដែលត្រូវប្រើប្រចាំថ្ងៃ ១០០ក្រាម ក្នុង ចំនួនដែលបានសិក្សា ក៏អាចបង្កើតបាន ១៥០កាឡូរី នោះគឺ ស្មើ១ភាគ៤ នៃការបរិភោគ ប្រចាំ ថ្ងៃ របស់នារី។ សណ្តែក ផ្លែអាព្រីខត ផ្លែ blackberries ផ្លែប៉ោម ក៏មានជាតិ flavanols ដែរ (តែមានចំនួនតិចជាងក្នុងកាកាវ) វានឹងមិនបង្កឲ្យ មានបញ្ហាសុខភាពផ្សេងៗនៅក្នុង សូកូឡាទេ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles