Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ​ ល្ងីល្ងើ ៖ មួកសុវត្ថិភាព ជាអាវុធមុខពីរ!

$
0
0

ភ្នំពេញ ៖ គេធ្លាប់តែឮគ្រូពេទ្យ និងចាស់ៗ នាំគ្នានិយាយតៗគ្នាថា ថ្នាំពេទ្យ គឺជាអាវុធមុខពីរ ដោយទី១ ក្រៅតែពីព្យាបាលជីវិតមនុស្សឱ្យជា សះស្បើយ ប្រសិនបើគេ ប្រើប្រាស់ត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ដ្រ តែថ្នាំពេទ្យក៏អាចធ្វើឱ្យមនុស្សស្លាប់ ឬក៏មានគ្រោះថ្នាក់ផងដែរ  ប្រសិនបើ គេប្រើប្រាស់មិនបានត្រឹមត្រូវទេនោះ។

បច្ចុប្បន្ននេះមួកសុវត្ថិភាព ក៏គេមើលឃើញថាជាអាវុធមុខពីរផងដែរ ព្រោះទី១ ក្រៅតែពីការពារសុវត្ថិភាពដល់អ្នកធ្វើដំណើរដោយម៉ូតូ កង់ ការពារពេលកើតគ្រោះថ្នាក់ ចរាចរ កុំឱ្យប៉ះពាល់ដល់អាយុជីវិតនោះ តែមួកសុវត្ថិភាពក៏ធ្វើឱ្យប៉ះពាល់សុវត្ថិភាព ដល់ពាណិជ្ជករ ក្រុមហ៊ុន និង ហាងរកស៊ីនានាផងដែរ ជាពិសេសកន្លែងលក់មាស ប្ដូរប្រាក់នៅតាមទីផ្សារ និងទីប្រជុំជនតែម្ដង។

ឥឡូវនេះគេថា បើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពទេ នៅតាមដងផ្លូវ នឹងត្រូវនគរបាលចរាចរស្ទាក់ហៅ ធ្វើការផាកពិន័យជាមិនខាន។ តែបើអ្នក ជិះម៉ូតូចូលទៅទិញ មាស ដូរលុយ ឬក៏ទិញទំនិញនៅតាមហាង តាមផ្ទះលក់ដូរសំខាន់ៗ ហើយភ្លេចដោះមួកសុវត្ថិភាព ឬក៏ខ្ជិលដោះចេញ អ្នក នឹងប្រឈមមុខទៅនឹងការស្នើសុំឱ្យ ដោះ ចេញ ពីសំណាក់អ្នកលក់ដូរទាំងអស់នោះជាមិនខាន។

បច្ចុប្បន្ននេះ នៅតាមហាងលក់ដូរសំខាន់ៗ ជាពិសេសហាងលក់មាស ដូរលុយតែម្ដង ម្ចាស់អាជីវកម្មភាគច្រើនបាននាំគ្នាសរសេរស្លាកដាក់នៅ ពីមុខ ដោយស្នើសុំឱ្យ អតិថិជនរបស់ខ្លួន ដែលចូលមកទិញ ឬលក់ជាដើម ត្រូវដោះមួកសុវត្ថិភាពចេញ រួមទាំងដោះម៉ាស់មុខចេញផងដែរ។ ក្នុងនោះម្ចាស់អាជីវកម្មបានលើកហេតុផលថា ដើម្បីការពារសុវត្ថិភាព ដល់កន្លែងធ្វើអាជីវកម្មរបស់ពួកគេ ដោយពួកគាត់លើកសំអាងថា កន្លងមកក្រុមឧក្រិដ្ឋជន ឬក្រុមចោរចូលធ្វើសកម្មភាពប្លន់ទូមាស ឬប្លន់តាម ផ្ទះលក់ដូរភាគច្រើន គឺពាក់មួកសុវត្ថិភាព ឬពាក់ម៉ាស់មុខដើម្បី កុំឱ្យជនរងគ្រោះចំណាំ ឬកាមេរ៉ាសុវត្ថិភាពថតជាប់មុខជាដើម។

ដូច្នេះដើម្បីការពារ សុវត្ថិភាពមុខរបររបស់ពួកគាត់ អតិថិជនត្រូវតែដោះមួក សុវត្ថិភាព ឬម៉ាស់បិទមាត់ចេញ។ ម្យ៉ាងដែរ ស្អីក៏មានមុខពីរ មានល្អ មានអាក្រក់ដែរ កុំថាឡើយតែមនុស្សមានវិញ្ញាណ ជុះអាចម៍ស្អុយនោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>