ប៉េកាំង ៖ ទីភ្នាកងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ថា យានយន្តប្រមាណជាង ១៣០ពាន់គ្រឿង ត្រូវបានត្រួតពិនិត្យឡើងវិញ ។
ស្ថានប័នត្រួតពិនិត្យ យានយន្តនៅក្នុងប្រទេសចិន បានឲ្យដឹងថា មានយានយន្តសរុប នៅប៉េកាំងចំនួន ៤៥ពាន់ គ្រឿង និងមានរថយន្ត ប្រមាណ ១៣០ពាន់គ្រឿងទៀត ត្រួតពិនិត្យដឹងថា មានបញ្ហា ។
អគ្គលេខាធិការដ្ឋាន ត្រួតពិនិត្យគុណភាពយានយន្តចិន ហៅកាត់(AQSIQ) បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌ មានមួយថា មូលហេតុដែលត្រូវប្រមូលយានយន្ត ដ៏ច្រើន មកធ្វើការត្រួតពិនិត្យព្រោះថា យានយន្តទាំង នោះមាន បញ្ហាផ្នែកគ្រឿងម៉ាស៊ីន ក្នុងនោះមានរហូតដល់ ៤៥ពាន់គ្រឿង ដែលជួបបញ្ហាផ្នែកគ្រឿងម៉ាស៊ីន ។ នេះបើ តាម ការអះអាងរបស់លោក Chen Xitong អ្នកនាំ ពាក្យអគ្គលេខាធិការខាងលើ បានឲ្យដឹងយ៉ាងដូច្នេះ ។
អ្នកនាំពាក្យរូបនេះបានបន្តថា យានយន្តធម្មតា ដែលត្រូវប្រមូលមកដោយសារកំហួច ផ្នែកគ្រឿងម៉ាស៊ីន សរុប ចំនួន ៣៣ពាន់គ្រឿង និងយានយន្តមានបញ្ហាផ្នែកចរន្តអគ្គិសនី មានចំនួន ២៤,០០០គ្រឿង ។
រដ្ឋាភិបាលចិន បានជំរុញឲ្យធ្វើការត្រួតពិនិត្យ លើប្រព័ន្ធទាំងអស់ដែលខូចខាត ក្នុងនោះមានរថយន្តស៊េរីឆ្នាំ២០០៥ និង២០០៧ ៕