Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ករណីសម្លាប់ ស្ដ្រីហូឡង់ និងកូនស្រី ផ្ដើមចេញ ពីចោរចូលលួចកង់

$
0
0

ភ្នំពេញ ៖ ករណីអំពើឃាតកម្ម សម្លាប់ ស្ដ្រីជនជាតិហូឡង់ ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងផ្ទះជួល រីឯកូនស្រីអាយុជាង ១ឆ្នាំសន្លប់ ឈឹង រងរបួសធ្ងន់ធ្ងរ ហើយត្រូវបាន អ្នក ជិត ខាង និងស្ដ្រីជាអ្នកបម្រើប្រទះឃើញកាល ពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ កន្លង ទៅនេះ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយ លោក អេង សោភា សហការជាមួយកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ប៊ុន សត្យា ជានាយការិយាល័យ  បើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ និងតាម ជំនាញរបស់ខ្លួន ហើយឈានទៅដល់ការ ចាប់ខ្លួន ជនដៃដល់ម្នាក់គឺផ្ដើមចេញពីជន ដៃដល់រូបនេះចូលទៅលួចកង់របស់ស្ដ្រីរង គ្រោះ ។

មន្ដ្រីនគរបាល ការិយាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន និងមានហេតុការណ៍ ដ៏គួរឱ្យអាណិតអាសូរ ដល់ស្ដ្រីរងគ្រោះ ជា ពិសេសកូនស្រីអាយុជាង ១ឆ្នាំខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំង នគរបាល ជំនាញ បើកការស៊ើបអង្កេតករណីឃាតកម្ម នេះ ដើម្បីតាមចាប់ជនល្មើស ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌបាន បន្ដថា ក្រោយពីបើកការស្រាវជ្រាវក្នុង រយៈពេលប៉ុន្មានថ្ងៃនេះ ទីបំផុតកម្លាំងនគរ បាល បានឈានទៅដល់ ការចាប់ខ្លួនជន សង្ស័យម្នាក់ នៅម្ដុំវត្ដបុទុមកាលពីយប់ថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៤ ។ ក្រោយពីការ ចាប់ខ្លួន និងសួរនាំរួចមក ទើបដឹងរឿងពិត ប្រាកដថា អំពើឃាតកម្មទៅលើ ស្ដ្រីបរទេស និងកូនស្រីនៅក្នុងផ្ទះជួល លេខ ១៧២Z2 ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខាងលើនេះ មិនផ្ដើមចេញពីរឿងគំនុំអ្វីនោះ ឡើយ ពោលជាករណីផ្ដើមចេញពីការលួច កង់របស់ជនរងគ្រោះតែប៉ុណ្ណោះ ។

បើតាមមន្ដ្រីនគរបាលដដែលនេះ មុន ពេលកើតហេតុ ជនសង្ស័យដែលជាមុខ សញ្ញា តែងតែលួចទ្រព្យសម្បត្ដិរបស់ប្រជា ពលរដ្ឋ បានលួចចូលទៅក្នុងផ្ទះជន រងគ្រោះ ដែលកំពុងនៅតែ២នាក់កូនស្រី ខណៈប្ដី របស់ខ្លួនជាមន្ដ្រីនៅស្ថាប័នយូអិន កំពុង បំពេញការងារនៅខេត្ដព្រះសីហនុនោះ ដើម្បីប៉ងលួចកង់១គ្រឿង របស់ជនរងគ្រោះ ប៉ុន្ដែពេលកំពុងធ្វើសកម្មភាព ស្ដ្រីរងគ្រោះ ឃើញទាន់ ក៏មានការប្រទូស្ដរាយគ្នា ស្រាប់ តែជនសង្ស័យរូបនេះ ទាញតួណឺវីស ដែល លាក់ទុកនៅនឹងចង្កេះ ចាក់ទៅលើជនរង គ្រោះជាច្រើន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯកូនស្រីរងគ្រោះធ្ងន់ សន្លប់បាត់ស្មារតី ទម្រាំអ្នកបម្រើឃើញនៅ វេលាម៉ោង ៩ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៤ ។ យ៉ាងណាក៏ដោយមិនទាន់មាន ការបញ្ជាក់អត្ដសញ្ញាណ របស់មន្ដ្រីនគរបាល នៅឡើយទេ ខណៈដែលជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំនិងធ្វើការស៊ើបអង្កេត បន្ដទៀត ពីសំណាក់មន្ដ្រីនគរបាល និងមន្ដ្រី ទូត ។

សូមបញ្ជាក់ថា  អំពើឃាតកម្ម លើស្ដ្រី ជនជាតិហូឡង់ និងកូនស្រីរបស់ខ្លួន អាយុ ជាង១ខួប បានបណ្ដាលឱ្យស្ដ្រីជាម្ដាយស្លាប់ រីឯ កូនសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម រងរបួស ធ្ងន់នៅក្នុងផ្ទះជួលរបស់ខ្លួន ស្ថិតនៅតាម ផ្លូវឌឿងហែម មួយកន្លែងជាប់ផ្លូវព្រះនរោត្ដម ភូមិ៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋ ដែលរស់នៅក្បែរផ្ទះជួលរបស់ជនរង គ្រោះ និងកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង នគរបាលខណ្ឌ ចំការមន ចុះទៅភ្លាមៗនៅ កន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុឱ្យ ពិតប្រាកដថា តើអំពើឃាតកម្មខាងលើនេះ ផ្ដើមចេញពីរឿងអ្វី ។

ប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះនៅ ក្បែរផ្ទះជនរងគ្រោះ និងកំពុងឈរមើលទិដ្ឋ ភាពខាងលើនេះ បាននិយាយថា ការភ្ញាក់ ផ្អើលឃើញសពស្ដ្រីរងគ្រោះ និងកូនស្រី របស់ខ្លួនដេកនៅក្នុងផ្ទះ អមដោយឈាម ហូរដាបនៅក្នុងផ្ទះ បានកើតឡើងកាលពី វេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៤ ខណៈដែលអ្នកបម្រើម្នាក់ បានបើកទ្វាររបងផ្ទះ ក្នុងគោលបំណងចូល ទៅបោសជូតនិងលាងសំអាតដូចសព្វដង នោះ ។

ប្រជាពលរដ្ឋខាងលើបាននិយាយថា នៅ ពេលដែលស្ដ្រីអ្នកបម្រើបើកទ្វាររបងផ្ទះចូលទៅខាងក្នុងស្រាប់តែប្រទះឃើញសពថៅកែ ស្រីរបស់ខ្លួនដេកស្លាប់ក្នុង ថ្លុកឈាម រីឯកូន ស្រី អាយុជាង១ខួប ដែលមានស្នាមប្រឡាក់ ពេញខ្លួន សន្លប់ស្ដូកស្ដឹងនៅក្បែរសពម្ដាយ ពេលនោះស្ដ្រីជាអ្នកបម្រើ ដែលមានអាការៈ ភ័យស្លន់ស្លោ និងរន្ធត់យ៉ាងខ្លាំងនោះ បាន រត់ចេញពីផ្ទះយ៉ាងលឿន ស្រែកឱ្យអ្នកជិត ខាងជួយ ទើបបង្កឱ្យមានការផ្អើលឆោឡោ នៅកន្លែងកើតហេតុ ដោយមានប្រជាពលរដ្ឋ ជាច្រើននាក់បានទៅមើល ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋទាំងនេះ បានឱ្យដឹងថា នៅពេលដែលពួកគាត់ចូលទៅ ក្នុងផ្ទះ ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្ដែង ស្រាប់តែឃើញកូនស្រីជនរងគ្រោះ នៅសល់ ដង្ហើម ក៏បាននាំគ្នាជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ ប៉ុន្ដែ ត្រូវបានប្រជាពលរដ្ឋអះអាងថា មានសង្ឃឹម តិចតួចណាស់ ដោយសារតែស្ថានភាពរបួស ធ្ងន់ធ្ងរពេក ហើយកើតឡើងអស់រយៈពេល ជាច្រើនម៉ោង ទើបគេដឹង ។ មួយសន្ទុះ ក្រោយមក នៅពេលដែលប្រជាពលរដ្ឋបាន រាយការណ៍ពីករណីឃាតកម្មនេះ ទើបឃើញ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទន្លេបាសាក់ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំ ពេញ និងកម្លាំងនគរបាលផ្នែកកោសល្យ វិច័យ ចុះទៅពិនិត្យនៅ កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវរកឱ្យឃើញពីមូល ហេតុពិតប្រាកដថា តើអំពើឃាតកម្មខាង លើនេះ ផ្ដើមចេញពីរឿងអ្វីនោះ ។

យ៉ាងណាក៏ដោយ ស្ថិតនៅដំណាក់កាល ស្រាវជ្រាវនិងស៊ើបអង្កេតស្វែងរកមូលហេតុ នៃអំពើឃាតកម្មនេះ គ្មានមន្ដ្រីនគរបាលណា ម្នាក់ អាចធ្វើការអត្ថាធិប្បាយ បាននៅឡើយ ទេ ដោយរង់ចាំការស៊ើបអង្កេតចប់សិន ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន និយាយថា ផ្ទះជួលខាងលើនេះ ត្រូវបានម្ចាស់ ផ្ទះដែលរស់នៅក្បែរនោះ ជួលទៅឱ្យជនរង គ្រោះ និងប្ដីរបស់ខ្លួនជាជនជាតិ ហូឡង់ ដូចគ្នា និងជាមន្ដ្រីបម្រើការងារ នៅស្ថាប័ន UN ទៀតផង ។ ប៉ុន្ដែនៅពេលមានរឿងនេះកើត ឡើង ប្ដីរបស់ស្ដ្រីរងគ្រោះ កំពុងចុះបំពេញ បេសកកម្មការងារ នៅឯ ខេត្ដព្រះសីហនុ ហើយ ត្រូវបានស្ដ្រីជនជាតិហូឡង់ម្នាក់ ដែលជាមិត្ដ ភក្ដិបានទូរស័ព្ទប្រាប់ឱ្យមកមើលសពប្រពន្ធ ខណៈដែលកូនស្រីកំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ ។ ខណៈដែលកម្លាំងនគរបាល ជំនាញកំពុងតែចុះពិនិត្យនិងធ្វើកោសល្យ វិច័យលើសពស្ដ្រីរងគ្រោះ ដោយបិទរបងទ្វារ ជិតមិនឱ្យអ្នកកាសែតចូល ទៅខាងក្នុងនោះ មួយសន្ទុះក្រោយមក គេបានឃើញមន្ដ្រីស្ថាន ទូតហូឡង់ អមដោយជំនួយការរបស់ខ្លួនពីរ បីនាក់ ធ្វើដំណើរមកកាន់កន្លែងកើតហេតុ ដើម្បីចូលរួមជាមួយសមត្ថកិច្ច ធ្វើការស៊ើប អង្កេតករណីនេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>