Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អង្គការ ILO និងអង្គការពាក់ព័ន្ធ ពិភាក្សាពីការប្រមូល ព័ត៌មានរបស់កម្មករ តាមប្រព័ន្ធទូរស័ព្ទ

$
0
0

ភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការជាតិ-អន្តរជាតិ ដែលធ្វើការទាក់ទងនឹងកម្មករ តាមរោងចក្រ  បានបើកកិច្ចពិភាក្សារួមគ្នាមួយ ដើម្បីរិះរកវិធីក្នុងការប្រមូលព័ត៌មាន ក៏ដូចជាការផ្តល់នូវព័ត៌មានផ្សេងៗពីក្រុមកម្ម ករតាមប្រព័ន្ធទូរស័ព្ទ។

កិច្ចពិភាក្សានេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា  រាជធានីភ្នំពេញ ដែលមានអង្គការមកពីបណ្តាប្រទេសមួយចំនួន រួមមាន៖ ចិន, អាម៉េរិក, វៀតណាម និងឥណ្ឌូនេ ស៊ី។

លោកស្រី ជាល់ តាក់កី ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ ILO បានមានប្រសាសន៍ថា នៅលើពិភពលោកកម្មករ តាមរោងចក្រមានទូរស័ព្ទប្រើដូចគ្នា ទោះបីមិនមែនជាទូរស័ព្ទស្មាតហ្វូនក៏ដោយ ការមើលឃើញដូច្នេះហើយ ទើប យើងអាចប្រមូលព័ត៌មានផ្សេងៗពីកម្មករតាមរយៈទូរស័ព្ទនេះ ដោយពួកគាត់អាចចែករំលែកនូវរឿងរ៉ាវទាំងនេះ ទៅ កាន់កម្មករផ្សេងទៀតបានដែរ។

លោកស្រីបានបន្តថា «នៅក្នុងគម្រោងរោងចក្រឧស្សាហកម្មនៅកម្ពុជាយើងនេះ បានបង្កើតជាកម្មវិធីទូរស័ព្ទនេះ  ដើម្បីចែករំលែកព័ត៌មាន ក៏ដូចជាចំណេះដឹង ដើម្បីប្រមូលព័ត៌មានពីពួកគាត់មកវិញ។ យើងបានធ្វើវាឡើង ដោយ យល់ឃើញថា វាជាឱកាសមួយដ៏សំខាន់ ទើបយើងបានបង្កើតកម្មវិធីពិភាក្សានៅថ្ងៃទី២៨ ២៩ ៣០ ខែមេសា នេះ ឡើង»។

លោកស្រី ជាល់ តាក់កី បានបញ្ជាក់ថា គម្រោងនេះ បានធ្វើឡើងរយៈ ៨ខែមកហើយ ដោយទទួលបានព័ត៌មានជា  ច្រើនពីកម្មករផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>