Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាលព្រហ្មទណ្ឌ បញ្ជូនមុខសញ្ញា ចែកចាយថ្នាំ ញៀនពីរនាក់ ទៅតុលាការ

$
0
0

ភ្នំពេញ ៖ មុខសញ្ញាចែកចាយថ្នាំញៀន ដ៏សកម្មពីរនាក់ ត្រូវបានការិយាល័យព្រហ្ម ទណ្ឌកម្រិតរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០១៤ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីពួកគេ ទាំងពីរនាក់ ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០១ ខែឧសភា នៅម្ដុំពេទ្យលោកសង្ឃ ហើយដកហូតថ្នាំញៀនជាក់ស្ដែង និងរកឃើញនៅកន្លែងស្នាក់នៅមួយចំនួនធំ ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះសុខ បញ្ញា អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរមិនពិត ប្រាកដ ទី២ ឈ្មោះតូច វណ្ណារ៉េត អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ៤៧៤ ផ្លូវម៉ៅ សេទុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខពេទ្យលោកសង្ឃ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបានម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-3130 ។

បើតាមសមត្ថកិច្ច ក្រោយការចាប់ខ្លួន បានភ្លាម កម្លាំងសមត្ថកិច្ចបាន សុំគោលការណ៍ពីស្នងការ និងស្នងការរង ទទួលផែន និងមានការឯកភាពពីព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ បាននាំខ្លួនជនសង្ស័យ សុខ បញ្ញា ទៅចែកបន្ទប់ជួល ហើយរកឃើញ ក្រាមពណ៌សថ្លា មួយកញ្ចប់ធំនិង១២កញ្ចប់ តូច ម្សៅពណ៌ទឹកក្រូច ៣កញ្ចប់តូច ជញ្ជីងថ្លឹងមួយ និងសម្ភារៈទ្រព្យសម្បត្ដិមួយចំនួនទៀត។


Viewing all articles
Browse latest Browse all 8042

Trending Articles