Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ព្រហ្មទណ្ឌ ចាប់មុខសញ្ញាប្លន់ បាញ់សម្លាប់ ជនរងគ្រោះ ២ករណី និងបញ្ជូន ទៅតុលាការ

$
0
0

ភ្នំពេញ ៖ មុខសញ្ញាប្លន់ ប្រដាប់អាវុធ ដ៏សកម្ម នៅក្នុង រាជធានីភ្នំពេញម្នាក់ ហើយធ្លាប់ បាញ់សម្លាប់ ជនរងគ្រោះ ប្លន់យកទ្រព្យសម្បត្ដិ ក្នុង២ករណីផ្សេងគ្នា ត្រូវបាន កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខណ្ឌមានជ័យ តាមចាប់ខ្លួននៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០១៤ ស្ថិតនៅតាមផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤នេះ បានបញ្ជូនទៅ កាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

ស្នងការរង នគរបាល និងជាប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ លោកឧត្ដមសេនីយ៍ផ្កាយ១ ជួន ណារិន្ទ បានថ្លែងឱ្យដឹងថា ក្រោយពីមានករណីបាញ់ ប្លន់ក្នុងរាជ ធានីភ្នំពេញរួចមក ស្នងការនគរបាល លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជា ឱ្យកម្លាំង នគរបាលទាំង ៩ខណ្ឌ និងកម្លាំង នគរបាល តាមការិយាល័យ ជំនាញសហការគ្នា ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន  ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បន្ដទៀតថា ក្រោយពីទទួលបានបទបញ្ជា ពីលោកស្នងការរួចមក លោកបានដឹកនាំ កម្លាំងនគរបាលជំនាញ ខាងព្រហ្មទណ្ឌបើក ការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យ សុខ សុភាព អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ ១៥អា ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុក កំណើត នៅភូមិត្នោត សង្កាត់ស្ទឹងមាន ជ័យ ។

បើតាម លោកឧត្ដមសេនីយ៍ ជនសង្ស័យ រូបនេះ ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ជន រងគ្រោះ ក្នុង ២ករណី ផ្សេងគ្នា និងធ្លាប់ធ្វើ សកម្មភាពលួចជាច្រើន លើក រហូតដល់ តុលាការ បានចេញដីកាចាប់ខ្លួនចំនួន២ កាលពីពេលកន្លងទៅផងដែរ ។

យោងតាមដីកា បង្គាប់ឱ្យចាប់ខ្លួនរបស់ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៤ បានបញ្ជាឱ្យ កម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងតាម ចាប់ជនជាប់ចោទរូបនេះ មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ ចោទ សុខ សុភាព ត្រូវបានចោទប្រកាន់ពី បទ ទទួលផលចោរកម្ម ប្រព្រឹត្ដទៅនៅផ្ទះ លេខ ៣ ផ្លូវលេខ ៤៦៦ ក្រុម ២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ កន្លងទៅ។

ដោយឡែកកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ លោកស្រី សែម សក្ដិកូឡា បាន ចេញដីកាបង្គាប់ឱ្យសមត្ថកិច្ច សាធារណៈ ទាំងអស់ធ្វើការស្រាវជ្រាវ ហើយឈាន ទៅ ដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះមក ផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

បើយោងតាមដីកា បង្គាប់ឱ្យចាប់ខ្លួន  ខាងលើ ជនជាប់ចោទរូបនេះត្រូវបានចោទ ប្រកាន់ ពីបទ លួចមាន ស្ថានទម្ងន់ទោស និងកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មាន ការអនុញ្ញាត ប្រព្រឹត្ដទៅនៅចំណុចក្លឹប ដឺ ម៉ូន ផ្លូវបេតុង ក្រុម ៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ៕


Viewing all articles
Browse latest Browse all 8042

Trending Articles