ភ្នំពេញ៖ មន្រ្តីតុលាការ បានឲ្យដឹងថា ជនសង្ស័យដែល ចាក់សម្លាប់ស្ត្រី ជនជាតិហូឡង់ និងកូនស្រី បណ្តាលឲ្យ រងរបួសធ្ងន់នោះ អាចប្រឈមមុខ ជាប់ពន្ធនាគារ អស់មួយជីវិត បើសិន តុលាការ រកឃើញថា ជនសង្ស័យរូបនេះ មានពិរុទ្ធភាព ។
ជនសង្ស័យ ត្រូវបាន តំណាង អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ សម្រេច ចោទប្រកាន់ពីបទ «មនុស្ស ឃាតមានស្ថាន ទម្ងន់ទោស» នារព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ នេះ ក្រោយពី នគរបារល ព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បញ្ជូនទៅ កាន់តុលាការ កាលពីថ្ងៃទី២ ខែឧសភា ។
មន្ត្រីតុលាការ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះមាន ឈ្មោះ ជា ធិន ហៅពៅ ភិន ហៅតា ហៅជា សុធា ភេទ ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងវត្តថាន់ ក្នុងខណ្ឌចំការមន និងជាមុខសញ្ញាចោរ គាស់ផ្ទះដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ។
ស្ត្រីជនជាតិ ហូឡង់ឈ្មោះ BEERD SANDA PHNA អាយុ៣១ឆ្នាំ ត្រូវជាម្តាយបានស្លាប់ក្នុងថ្លុកឈាម ចំណែកឯកូនស្រីវ័យអាយុជាង១ឆ្នាំ បានរងរបួសធ្ងន់ នៅក្នុងផ្ទះលេខ១៧២Z2 ផ្លូវច្រកឌឿងហែម ក្រុមទី៣៧ ក្នុងភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវ បានចាប់ខ្លួន ពីសំណាក់ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញកាលពី យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅម្ដុំ វត្ដបុទុម ។ មន្ដ្រីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន និងមានហេតុការណ៍ ដ៏គួរឱ្យអាណិតអាសូរ ដល់ស្ដ្រីរងគ្រោះ ជា ពិសេសកូនស្រីអាយុជាង ១ឆ្នាំខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំង នគរបាល ជំនាញ បើកការស៊ើបអង្កេតករណីឃាតកម្ម នេះ ដើម្បីតាមចាប់ជនល្មើស ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌបាន បន្ដថា ក្រោយពីបើកការស្រាវជ្រាវក្នុង រយៈពេលប៉ុន្មាន ថ្ងៃនេះ ទីបំផុតកម្លាំងនគរ បាល បានឈានទៅដល់ ការចាប់ខ្លួនជន សង្ស័យម្នាក់ នៅម្ដុំវត្ដបុទុម កាលពីយប់ថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៤ ។
ក្រោយពីការ ចាប់ខ្លួន និងសួរនាំរួចមក ទើបដឹងរឿងពិត ប្រាកដថា អំពើឃាតកម្មទៅលើ ស្ដ្រីបរទេស និងកូនស្រីនៅក្នុងផ្ទះជួល លេខ ១៧២Z2 ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខាងលើនេះ មិនផ្ដើមចេញពីរឿងគំនុំអ្វីនោះ ឡើយ ពោលជាករណីផ្ដើមចេញពីការលួច កង់របស់ជនរងគ្រោះតែប៉ុណ្ណោះ ។
បើតាមមន្ដ្រីនគរបាលដដែលនេះ មុន ពេលកើតហេតុ ជនសង្ស័យដែលជាមុខ សញ្ញា តែងតែលួចទ្រព្យសម្បត្ដិ របស់ប្រជា ពលរដ្ឋ បានលួចចូល ទៅក្នុងផ្ទះជន រងគ្រោះ ដែលកំពុងនៅតែ២នាក់កូនស្រី ខណៈប្ដី របស់ខ្លួនជាមន្ដ្រី នៅស្ថាប័នយូអិន កំពុង បំពេញការងារនៅ ខេត្ដព្រះសីហនុនោះ ដើម្បីប៉ងលួចកង់១គ្រឿង របស់ជនរងគ្រោះ ប៉ុន្ដែពេលកំពុងធ្វើសកម្មភាព ស្ដ្រីរងគ្រោះ ឃើញទាន់ ក៏មានការប្រទូស្ដរាយគ្នា ស្រាប់ តែជនសង្ស័យរូបនេះ ទាញតួណឺវីស ដែល លាក់ទុកនៅនឹងចង្កេះ ចាក់ទៅលើជនរង គ្រោះជាច្រើន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯកូនស្រីរងគ្រោះធ្ងន់ សន្លប់បាត់ស្មារតី ទម្រាំអ្នកបម្រើឃើញនៅ វេលាម៉ោង ៩ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៤៕