ភ្នំពេញ ៖ កម្លាំងនគរបាល មូលដ្ឋានខណ្ឌ ៧មករា បានចាប់ខ្លួនស្ដ្រីជនជាតិវៀតណាម ម្នាក់ ពីបទលួច បារី ៣សុង នៅក្នុងហាងលក់ ទំនិញហុងអ៊ី ដែលមានទីតាំងស្ថិតនៅផ្ទះ លេខ២៧២អឺសូន្រ ផ្លូវលេខ ២១៧ ភូមិទី៥ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា កាលពី វេលាម៉ោង១២និង១៥ នាទីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍អូរឫស្សីទី២ បានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះង្វៀង ធីលីលី អាយុ២៦ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ម្ដុំមន្ទីរពេទ្យរុស្ស៊ី រីឯជនរងគ្រោះជាម្ចាស់ហាង ជនជាតិចិន ឈ្មោះលូ ហុយមីង ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បានចូលទៅក្នុងហាងទំនិញ ធ្វើជារកទិញ ឥវ៉ាន់ ប៉ុន្ដែបែរជាលួច បារីសញ្ញាខ្លាឃ្មុំ ចំនួន ៣សុង ដាក់ក្នុងកាបូបស្ពារបស់ខ្លួន ។
ពេលនោះបុគ្គលិកនៅក្នុងហាង បានឃើញ ទាន់ ក៏រាយការណ៍ប្រាប់ថៅកែ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
ស្ដ្រីសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំ របស់នគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។