Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ភ្នាក់ងារផ្គត់ផ្គង់ ចំណីអាហារយូអិន ទទូចឲ្យសង្គ្រោះ ជនទុរភិក្ស នៅស៊ូដង់ខាងត្បូង

$
0
0

(ស៊ិនហួ)៖ នៅថ្ងៃសុក្រ ទី២ ខែឧសភា អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ឧត្តមក្រុមប្រឹក្សាសជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ និង អង្គការស្បៀងអាហារពិភពលោក បានទទូច សុំអោយមាន សុវត្ថិភាព ក្នុង ការជួយដល់ជនភៀសខ្លួនដែលទទួលរងភាពស្រេកឃ្លាន នៅប្រទេស ស៊ូដង់ ខាងត្បូង។

លោក Dujarric បាននិយាយថា ប្រជាជនដែលស្រេកឃ្លាន រួមមានជនភៀសខ្លួនដែលរស់ក្នុង ជំរុំ ប្រមាណ ១២៥.០០០ នាក់ នៅស្រុក នៃរដ្ឋអាប់ភឺនាល ស្ថិតនៅស៊ូដង់ខាងត្បូង។ ការផ្គត់ ផ្គង់ចំណីអាហារដល់ជនភៀសខ្លួនដែលនៅតាមជំរុំទាំងនោះ បានក្លាយជាបញ្ហាដោយសារ តែគ្មានសុវត្ថិភាពនៅតាមផ្លូវដឹកជញ្ជូន។
ផ្លូវទៅកាន់ តំបន់ម៉ាបាន មានការលំបាកដោយសាររដូវភ្លៀងចូលមកដល់។ អង្គការស្បៀង អាហារពិភពលោក និយាយថា យើងមានអាហារគ្រប់គ្រាន់សំរាប់ជនភៀសខ្លួននៅតាម ជំរុំទាំងនោះ ប៉ុន្តែអ្វីដែលជាបញ្ហាគឺ ការរារាំងមិនឲ្យដឹកជញ្ជូនទៅដល់ទីកន្លែងទុរភិក្ស។

យោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមផ្គត់ផ្គង់អាហារសំរាប់ ពិភពលោក នឹងយកអាហារដែលសល់ក្នុងស្តុកទាំងអស់របស់ខ្លួន ទៅធ្វើការចែកជូនដល់ ប្រជាជនភៀសខ្លួននៅតាមជំរុំទាំងនោះនៅរយៈពេល ៥ថ្ងៃទៀត។

អ្នកនាំពាក្យក៏បាននិយាយអំពី កិច្ចពិភាក្សារវាង នាយករដ្ឋមន្ត្រី លោក សាលវ៉ា គឺអ៊ឺ និង អតីតឧបនាយករដ្ឋមន្ត្រី លោក រៀគ ម៉ាចា នៃប្រទេសស៊ូដង់ខាងត្បូង ដែលថានឹងមាន ការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ៕


Viewing all articles
Browse latest Browse all 8042

Trending Articles