Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ រាប់រយគ្រួសាររស់នៅ​ កណ្តាលក្រុងភ្នំពេញ នាំគ្នាផ្ទុះការតវ៉ា ព្រោះអាជ្ញាធរចេញប្លង់ ចង់រុះរើផ្ទះ របស់ពួកគាត់

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ដោយខ្លះរស់នៅ តាំងពីឆ្នាំ ១៩៨០មកម៉្លេះ បាននាំគ្នាផ្ទុះការតវ៉ា ដោយអាជ្ញាធរមូលដ្ឋាន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បានចេញប្លង់ និងកោះហៅប្រជុំ ប្រាប់ពីផែនការ រុះរើផ្ទះរបស់ពួកគាត់ ដោយសារការពង្រីកផ្លូវ ។

ប្រជាពលរដ្ឋ ជាច្រើនគ្រួសាររស់នៅ តាមបណ្តោយ ផ្លូវលេខ ៤៥ និង ៦០ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ស្ថិតក្នុងទីតាំង ដែលអាជ្ញាធរ មានផែនការរុះរើ និង វាយកម្ទេចផ្ទះរបស់ពួកគាត់ បានថ្លែងប្រាប់ថា ពួកគាត់មិនអាចទទួលយកបានទេ ផ្ទះរបស់គាត់ បច្ចុប្បន្នកំពុងប្រកបរបររកស៊ី លក់ដូរប្រចាំថ្ងៃសុខៗ ស្រាប់តែអាជ្ញាធរ ចៅសង្កាត់ ចេញប្លង់ពង្រីកផ្លូវ ដោយគ្មានផ្ទះរបស់ពួកគាត់ ហើយគ្រោងវាយបំផ្លាញផ្ទះ របស់ពួកគាត់ ដោយខ្លះអស់ទាំងស្រុង និងអ្នកសល់ត្រឹមតែ ១ ទៅ ២ ម៉ែត្រការ៉េ ប៉ុណ្ណោះ គឺពិតជាអយុត្តិធម៌ណាស់ ។

បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ បានឲ្យដឹងទៀតថា ពួកគាត់នឹងមិនចាកចេញពីទីនេះ ព្រោះទីនេះជាដើមកំណើតរបស់ពួកគាត់ តាំងពីឆ្នាំ ១៩៨០មកម៉្លេះ ពោលគឺជាង ៣០ឆ្នាំមកហើយ ហើយបានអនុវត្តបង់ពន្ធផ្ទះត្រឹមត្រូវតាមច្បាប់កំណត់ មានលិខិតកាន់កាប់ស្របច្បាប់ ចុះហេតុអ្វីបានជាអាជ្ញាធររាជធានីភ្នំពេញ មានគម្រោងពង្រីកផ្លូវលំមួយនេះ រហូតដល់ ១៤ម៉ែត្រ ធ្វើឲ្យពួកគាត់បាត់បង់ផ្ទះសម្បែង ដោយគ្មាននិយាយអំពីសំណងអ្វីទាំងអស់នោះ ។

បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលការ ប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ សូមសំណូមពរដល់លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ មេត្តាជួយចុះពិនិត្យ និងអន្តរាគមន៌ឲ្យពួកគាត់ បានរស់នៅលើលំដ្ឋានរបស់ពួកគាត់ ដើម្បីបានប្រកបរបររកស៊ី ទទួលទាន ដោយស្របច្បាប់ផង ។

www.lookingtoday.com

ប្លង់មេ ដែលខាងអាជ្ញាធរប្រកាសចេញ  ដោយមិនមានប្លង់ផ្ទះប្រជាពលរដ្ឋមួយចំនួនធំ


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>